ឥណ្ឌា៖ អ្នកជំងឺ COVID-19 ចំនួន ១១នាក់បានស្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីការផ្គត់ផ្គង់អុកស៊ីសែនត្រូវបានកាត់ផ្ដាច់ ប៉ុន្តែជាឧទាហរណ៍មួយនៃការកើនឡើង ករណីឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសឥណ្ឌា។

ប្រទេសឥណ្ឌាបានមើលឃើញ ការផ្ទុះករណីឆ្លងខ្ពស់នៃវីរុសកូរ៉ូណា។ កាលពីថ្ងៃអង្គាររដ្ឋាភិបាលបានប្រកាសករណីឆ្លងថ្មីជិត ៣៣០,០០០នាក់ និងស្លាប់ចំនួន ៣,៨៧៦នាក់។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ការផ្គត់ផ្គង់អុកស៊ីសែនបានធ្លាក់ចុះក្រោមកម្រិតផ្គត់ផ្គង់ទូទៅ នៅមន្ទីរពេទ្យមួយក្នុងភាគខាងត្បូងរដ្ឋ Andhra Pradesh ដែលបណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់។ ក្រុមមន្ត្រីមន្ទីរពេទ្យត្រូវគេរាយការណ៍បានពន្យល់ថា សម្ពាធអុកស៊ីសែនបានធ្លាក់ចុះរយៈពេល២ ឬ ៣នាទី ខណៈដែលធុងអុកស៊ីសែនត្រូវបានដាក់ជំនួស។
កង្វះអុកស៊ីសែន និងភាពច្របូកច្របល់អំពីទីកន្លែងដែលអ្នកជំងឺអាចស្លាប់ មុនពេលត្រូវបានទទួលបានការព្យាបាលត្រឹមត្រូវ។ មន្ទីរពេទ្យចល័ត BKC jumbo ដ៏ធំមួយក្នុងចំណោមមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺ COVID-19 ធំបំផុតនៅក្នុងទីក្រុង Mumbai មើលទៅហាក់ដូចជា បន្ទប់សង្គ្រាម ដោយមានក្រុមអ្នកជំនាញនៅបន្តតាមដាន យ៉ាងយកចិត្តទុកដាក់លើអាការៈអ្នកជំងឺ ដែលកំពុងតតាំងទៅនឹងស្ថានភាពយ៉ាប់យ៉ឺន និងស្ទើតែជាសត្រូវដ៏កាចសាហាវ៕
អត្ថបទ៖ សុខមាន