
ព្យុះទឹកកកដ៏កម្រ និងកើតមានភ្លាមៗ បានបោកបក់ទៅលើទីក្រុងស្ថិតនៅរដ្ឋភាគកណ្តាល Arkansas សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ក្នុងនោះប្រជាពលរដ្ឋជាច្រើន បានរាយការណ៍ពីការខូចខាតផ្ទះសម្បែង និងរថយន្តរបស់ពួកគេ។
វីដេអូសាក្សថតបានព្យុះទឹកកក ពេលដែលដុំទឹកកកធ្លាក់ដូចគ្រាប់ទឹកភ្លៀងនៅសួនមុខបន្ទប់របស់អ្នកស្រី Calvin Cross ដែលជាពលរដ្ឋរស់នៅក្នុងរដ្ឋ Arkansas ។ ទោះបីជាយ៉ាងណាក៏ដោយ ព្យុះទឹកកកគ្រាន់តែជាផ្នែកមួយនៃស្ថានភាពអាកាសធាតុអាក្រក់ប៉ុណ្ណោះ ដែលបានកើតមាននៅតាមតំបន់ជាច្រើនក្នុងរដ្ឋ Arkansas កាលពីព្រឹកថ្ងៃពុធ ។ ពុំមានសេចក្តីរាយការណ៍ណាមួយពីអ្នករងរបួសនោះទេ ប៉ុន្តែក្រុមអាជ្ញាធរ និយាយថា មាននូវការខូចខាតដើមឈើទ្រង់ទ្រាយធំ និងការដាច់ចរន្តអគ្គិសនីផងដែរ ៕
