ឯកឧត្ដម ហ៊ុន ម៉ាណែត៖ សាសនា និងជាតិសាសន៍ខុសគ្នា មិនមែនជាឧបសគ្គរារាំងដល់ការអភិវឌ្ឍនោះទេ

2023/06/17 01:21:24 am        243

​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​យើង គ្មាន​ជម្លោះសាសនា​នោះទេ ហើយ​សាសនា​ខុសគ្នា និង​ជាតិ​សាសន៍​ខុសគ្នា​ក៏​មិនមែនជា​ឧបសគ្គ​រារាំង​ដល់​ការកសាង​ប្រទេស​នោះឡើយ​។ នេះ​បើតាម​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ថ្លែង​ក្នុ ង​ពិធី​សម្ពោធ​វិហារ​អ៊ិ​ស្លាម​ម៉ា​ស្ជិ​ទ​នូ​រុល​អៀ​ស​សាន្ត និង​សមិទ្ធផល​នានា ស្ថិតក្នុង​ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៣​។​

​ឯកឧត្ដម​បន្តថា ពិតមែនតែ​នៅក្នុង​ប្រទេស​របស់​យើង មាន​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ប៉ុន្តែ​យើង​មិនបាន​មើលរំលង​ចំពោះ​សាសនា​ដទៃទៀត​ឡើយ​។ ក្នុងនោះ សាសនា​អ៊ិ​ស្លាម គឺជា​សាសនា​ធំ​ទី​២ បន្ទាប់ពី​ព្រះពុទ្ធសាសនា ហើយ​សាសនា​គ្រិស្ដ រួមទាំង​សាសនា​ដទៃទៀត ក៏​ទទួលបាន​នូវ​ការយ ក​ចិត្ត​ទុកដាក់​ដូចគ្នា ដោយ​បង្កើតបាន​នូវ​សុខដុម​នីយកម្ម​សាសនា​នៅក្នុង​សង្គមជាតិ​ទាំងមូល​។

​ឯកឧត្ដម​បន្ថែមថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តាំងពីដើម​រៀងមក ក៏ដូចជា​ទៅ​អនាគត គឺ​ការផ្តល់​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការគោរព​បដិបត្តិ​ជំនឿ​សា សនា ដែលជា​សិទ្ធិ​របស់​បុគ្គល ហើយ​សេចក្ដីត្រូវការ​រួម​រប​ស់​ប្រជាជន​ទាំងអស់ គឺ​មានតែ​សុខសន្ដិភាព និង​ការអភិវឌ្ឍ​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត ការលើកស្ទួយ​វិស័យ​សាសនា ត្រូវបាន​យកចិត្តទុកដាក់​ជា​ប្រ ចាំ ដោយសារ​សាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​សង្គម​ខ្មែរ តាមរយៈ​ការចូលរួមចំណែក​ក្នុងការ​ថែរក្សា​សុខសន្តិភាព​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ និង​ការបង្ក​លក្ខណៈ​ដល់​ការអភិវឌ្ឍ​រីកចម្រើន​ប្រកប ដោយ​ចីរភាព តាមរយៈ​ការបណ្តុះ​នូវ​ផ្នត់គំនិត​វិជ្ជមាន និង​ការចែករំលែក​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងនាម​ជា​ពលរដ្ឋ​គំរូ​។​

​ក្នុង​ពិធី​នោះដែរ ឯកឧត្ដម​ក៏បាន​ចូលរួម​សាទរ​ចំពោះ​ការកកើតឡើង​នូវ​សមិទ្ធផល​ថ្មីៗ​នាពេលនេះ​។ ឯ ក​ឧត្ដម​ក៏បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​ខ្មែរ​អ៊ិ​ស្លាម​គ្រប់​លំដាប់ថ្នាក់ រួមទាំង​ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​អ៊ិ​ស្លាម​កម្ពុជា ព្រមទាំង​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​បរិច្ចាគ​ថវិកា​ចូលរួម​កសាង​សមិទ្ធផល​ទាំងនេះ រហូត​សម្រេច​ជា​ស្ថាពរ​។ ទាំងនេះ គឺជា​តឹកតាង​នៃ​ស្មារតី​រួបរួមគ្នា​របស់​បងប្អូន​សាសនិក​អ៊ិ​ស្លាម​ទាំង​ក្នុង និង​ក្រៅប្រទេស នៅក្នុង​បុព្វហេតុ​នៃ​ការគោរព​បដិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ប្រពៃណី​ជំនឿ​សាសនា​រប ស់​ខ្លួន ក៏ដូចជា​ដើម្បី​ការអប់រំ និង​ផ្សព្វផ្សាយ​នូវ​គុណ​តម្លៃ​នៃ​សាសនា​អ៊ិ​ស្លាម ជាពិសេស​សម្រាប់​សាស និក​អ៊ិ​ស្លាម​ជំនាន់​ក្រោយៗ​ទៀត​។ ឯកឧត្ដម​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​នៅក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ ក៏ដូចជា​ការអភិវឌ្ឍ​រីកចម្រើន​គួរ​ជាទី​មោទនៈ​របស់​សាសនា​អ៊ិ​ស្លាម ទាំង​នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និង​នៅក្នុង​មូលដ្ឋាន ក្រោម​ការយកចិត្តទុកដាក់​ផ្ទាល់​របស់​ស​ម្តេ ច​តេ​ជោ ហ៊ុន សែន ដូចដែល​ស្តែងឡើង​តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​នានា​អនុគ្រោះ​ដ ល់​សហគមន៍​អ៊ិ​ស្លាម និង​សាសនិក​អ៊ិ​ស្លាម ព្រមទាំង​ភាពស្និទ្ធស្នាល និង​ភាពកក់ក្តៅ​របស់​សម្តេច​តេ ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​ការចូលរួម​ពិធី​ស្រាយ​បួស​អាហារ​ខែ​រ៉ា​ម៉ា​ដន​ជាដើម​៕​ដោយ​៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm