
ការបាត់ខ្លួនរបស់ស្ត្រីជនជាតិអាហ្សង់ទីនម្នាក់នៅភាគឦសានរបស់ប្រទេសនេះបានជំរុញឱ្យមនុស្សរាប់រយនាក់ដើរដង្ហែក្បួនតាមផ្លូវកាលពីថ្ងៃពុធ (១៤ មិថុនា) ។ នាង Cecilia Marlene Strzyzowski វ័យ ២៨ ឆ្នាំបានបាត់ខ្លួនតាំងពីថ្ងៃទី ១ ខែមិថុនា។
យោងតាមសារព័ត៌មាន CNN ម្តាយមីងរបស់ជនរងគ្រោះបាននិយាយថា លើកចុងក្រោយដែលអ្នកស្រីបានឃើញនាង ដែលជានារីវ័យក្មេងនោះ កំពុងជិះរថយន្តរបស់ដៃគូនាងទៅផ្ទះឪពុកម្តាយរបស់គេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សប្រាំពីរនាក់ ត្រូវបានចាប់ខ្លួននៅក្នុងសំណុំរឿងនេះ ដែលកំពុងត្រូវបានស៊ើបអង្កេតដោយតុលាការដោយសង្ស័យថាជាករណីឃាតកម្មដោយចេតនា។
ការបាត់ខ្លួននេះបានធ្វើឲ្យមនុស្សរាប់រយនាក់ដើរដង្ហែតាមដងផ្លូវដោយកាន់បដា និងទៀនដើម្បីទាមទារចម្លើយ និងបង្ហាញពីសាមគ្គីភាពជាមួយគ្រួសាររងគ្រោះ៕
