ឯកឧត្តម ពិត ចំណាន អំពាវនាវដល់យុវជនទាំងអស់បន្តគាំទ្រនិងថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស

2023/06/17 01:53:01 am        248

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ២០២៣ ឯកឧត្តម ពិត ចំណាន អនុប្រធានកិត្តិយស ក្រុមសកម្មជនយុវជន ក. ៧៧ ​និងឯកឧត្តម មាន ចាន់យ៉ាដា ប្រធានក្រុមសកម្មជនយុវជន ក.៧៧ រួមទាំងក្រុមការងារមួយចំនួនទៀត បានអញ្ជើញជួប សំណេះសំណាល សួរសុខ និងផ្តល់អំណោយមនុស្សធម៌ ជូនសមាជិក សមាជិកា ក្រុមសកម្មជន​យុវជន ក.៧៧ នៅតាមគ្រឹះ ស្ថានសិក្សា ក្នុងរាជធានីភ្នំពេញចំនួន២៥០នាក់ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

ខណៈជួបសំណេះសំណាល នាឱកាសនោះដែរ ឯកឧត្តម ពិត ចំណាន បានពាំនាំនូវប្រសាសន៍ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសន ផ្តាំផ្ញើសួរទុក្ខ ភ្ញៀវកិត្តិយស ក៏ដូចជាសមាជិក គណបក្សប្រជាជនកម្ពុជា ទាំងអស់ ដែលមានវត្តមាននៅទីនេះ។ ឯកឧត្តមឱ្យដឹងថាអស់រយៈពេល៣ឆ្នាំចុងក្រោយនេះ ក្នុងនាមគណៈកិត្តិយស នៃក្រុមសកម្មជនយុវជន ក.៧៧ សូមអបអរ និងមោទកភាពចំពោះ ជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងបេសកកម្ម​ប្រយុទ្ធនឹងជំងឺ កូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រជាក់លាក់ការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់វ៉ាក់សាំង បានគ្រប់គ្រាន់ និងជួយសម្រួលសេដ្ឋកិច្ចគ្រួសារ សង្គម តាមរយៈឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋដែល រងផលប៉ះពាល់​ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

លើសពីនេះទៅទៀត ភាពជោគជ័យរបស់រាជរដ្ឋាភិបាលក៏មានច្រើនទៀតដូចជា ការធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំ​ពូលអាស៊ានលើកទី៤០ និង លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនេះជាសមិទ្ធផលមួយដ៏ធំធេង ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងមូល។

ដោយឡែកក្នុងឱកាសនេះ ក៏សូមកោតសរសើរចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ នៃគ្រឹះស្ថានឧត្តម សិក្សាសាធារណៈទាំង១២ ក្នុងរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ចំពោះជីវភាព និងការសិក្សារបស់​និស្សិត និងសមាជិកគណបក្សប្រជាជនកម្ពុជា ប្រកបដោយឆន្ទៈ និងស្មារតីចែករំលែកក្តីស្រឡាញ់ ក្នុងការជួយ​និស្សិត សាស្ត្រាចារ្យ យុវជន និងអ្នកដែលមានជីវភាពខ្វះខាតក្នុងការរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរសូមគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ នៃគ្រឹះស្ថានឧត្តមសិក្សាបន្តពង្រឹងកិច្ចសហការ សាមគ្គីភាពបន្ត​ទៀត លើការយកចិត្តទុកដាក់ផ្នែកជីវភាពរបស់ បុគ្គលិក សាស្ត្រាចារ្យ និស្សិត និងយុវជន នៅក្នុងគ្រឹះស្ថាន​ឧត្តម​សិក្សារបស់ខ្លួន។ បន្តសកម្មភាពមិត្តជួយមិត្ត មិត្តអប់រំមិត្ត ជាពិសេសធ្វើជានិស្សិត យុវជន ចិត្តធម៌បន្តទៀត ដើម្បី​ជួយ​ជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត បន្តថែរក្សា អនាម័យ បរិស្ថាន ក្នុងន័យលើក​កម្ពស់សុខុមាល​ភាពក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសក្មួយៗត្រូវខិតខំប្រឹងប្រៀនរៀនសូត្រ ដើម្បីរួមចំណែក​កសាងធនធាន មនុស្សឱ្យមានសក្ដានុពល លើជំនាញដែលពាក់ព័ន្ធ នឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។ អ្វីដែលពិសេសទៀតនោះសូមបន្តថែរក្សាសន្តិភាព អរគុណសន្តិភាព និងរួមកម្លាំងគ្នា ដើម្បីអភិវឌ្ឍជាតិ​មាតុភូមិ​កម្ពុជា បន្តគាំទ្រគណបក្ស គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល បោះឆ្នោតជូន គណបក្ស គាំទ្របេក្ខជន​សម្ដេចតេជោ ជានាយករដ្ឋមន្ត្រី នៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត។ ដូច្នេះដើម្បីរក្សាបាននូវ សន្តិសុខមួយនេះ សូមក្មួយៗទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី១៨ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ។

បញ្ជាក់ថា សមាជិក សមាជិកា ក្រុមសកម្មជនយុវជន ក.៧៧ មកពីគ្រឹះស្ថានសិក្សាទាំង១២ ក្នុងរាជធានីភ្នំពេញចំនួន ២៥០នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល។ ដោយឡែកនិស្សិតដែលមានជីវភាពខ្លះខាត ចំនួន៣៥នាក់ ទទួលបានកង់ម្នាក់មួយបន្ថែមទៀតផងដែរ៕ អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        105
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm