
អាកាសធាតុដ៏អាក្រក់បំផុត បានវាយប្រហារបណ្តាប្រទេសនៅអាមេរិកឡាទីនក្នុងសប្តាហ៍នេះ ចាប់ពីព្រិលទឹកកករហូតដល់រលកកម្តៅ
តំបន់កសិកម្មធំបំផុត Santa Cruz របស់ប្រទេសបូលីវី បង្កការភ្ញាក់ផ្អើលខ្លាំងនៅដើមសប្តាហ៍នេះ ពេលមានព្រិលធ្លាក់ និងទឹកកក បណ្តាលឲ្យខូចដំណាំ ដូចគ្នានឹងតំបន់ផលិតស្រាទំពាំងបាយជូ Tajira ដែលគេមើលឃើញសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យអង្សាសេ ។
តែផ្ទុយទៅវិញ រលកកម្តៅនិទាឃរដូវ បានវាយប្រហារប្រទេសម៉ិកស៊ិក ពេលដែលសីតុណ្ហភាពកើនឡើដល់ជាង ៤៥អង្សាសេ នៅតាមបណ្តាលរដ្ឋភាគខាងជើង ដូចជារដ្ឋ Nuevo Leon ហើយសីតុណ្ហភាពមានចម្លោះពី ៣០ ទៅ ៣៥អង្សាសេ នៅទីក្រុង Mexico City ។
នៅក្នុងរដ្ឋធានីមួយនេះ ក្មេងៗនាំគ្នាលេងនៅជុំវិញកន្លែងទឹកបាញ់សាធារណៈ ហើយអ្នកដំណើរបាំងឆ័ត្រ ដើម្បីការពារកម្តៅដ៏ក្តៅពីព្រះអាទិត្យ ៕