ដំណាក់កាល​ទី​៤ Giro d’Italia​ កីឡាករ​អាមេរិក Domborowski​ ឈ្នះ​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ Grand Tour

2021/05/12 07:40:09 pm        90

​​ប្រណាំង​កង់៖ ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Giro d’Italia​ បាន​បញ្ចប់​ជោគជ័យ​នៅ​ដំណាក់​កាល​ទី៤ ខណៈ​កីឡាករអាមេរិក Joe Domborowski​ ឈ្នះ​លើកដំបូង​ក្នុង​អាជីព​នៅ Grand Tour​។ ​​​ដំណាក់កាល​ទី៤ ដែល​មាន​ចម្ងាយ​ផ្លូវ ១៨៧​គីឡូម៉ែត្រចេញពី Piacenza ឆ្ពោះ​ទៅ Sestola ​កីឡាករ​របស់​ក្រុម UAE Emirate ជា​អ្នក​មកដល់​ទី​ព្រ័ត្រ​មុនគេ​។

​​កីឡាករ​វ័យ ២៩​ឆ្នាំ​រូប​នេះ​ធ្វើ​បាន​ល្អ​ នៅ​ចំណុច​ឡើង​ទួល​ចុង​ក្រោយ​ដែល​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​ខ្លាំង​។​ ​លេខ​២ ​ក្នុង​ដំណាក់​កាល​គឺ​​​កីឡាករអ៊ីតាលី Alessandro De Marchi​ តាម​ពីក្រោយ​អ្នកឈ្នះ ១២​វិនាទី ខណៈ​លេខ​៣ Filippo Fiorelli​ យឺត​ជាង ២៧​វិនាទី​។​ ​ក្រោយ ៤​ដំណាក់កាល​នេះ Alessandro De Marchi​ របស់​ក្រុម Israel Start-up Nation ជា​អ្នក​នាំ​មុខ​គេ​ក្នុង​តារាង​រួមមាន​វេលា​សរុប ១៣ម៉ោង ៥០នាទី ៤៤វិនាទី ដោយ​នាំមុខ​អ្នក​លេខ​២ ២៧វិនាទី និង​លេខ៣ កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Louis Vervaeke​ យឺត​ជាង ៤២វិនាទី​។ ​ដំណាក់កាល​ទី៥ ថ្ងៃ​ពុធ​នេះ​ចេញដំណើរ​ពី Modena ទៅ Cattolica ​ចម្ងាយ​ផ្លូវ ១៧៧​គីឡូម៉ែត្រ​ជា​ដំណាក់កាល​ប្រណាំង​លើ​ស្ថានភាព​ផ្លូវ​រាបស្មើ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        292
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm