
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដន ប្រាម៉ាក់ណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០០៣ នៅប្រទេសថៃ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។
ជំនួបផ្លាស់ប្ដូរយោបល់ដោយផ្ទាល់ខាងលើនិងរួមចំណែកដល់ការរិះរកមធ្យោបាយនានា ដើម្បីតាមដាននូវអនុសាសន៍ ដែលបានលើកឡើងដោយថ្នាក់ដឹកនាំមួយចំនួន ក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី៤២ កាលពីខែឧសភា ឆ្នាំ២០២៣ និងជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច (PC) ព្រមទាំងការវាយតម្លៃ និងសេចក្តីសម្រេចចិត្ត ២៥ ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច៕
