សម្ដេចតេជោ៖ ២០ឆ្នាំមុន មិននឹកស្មានថាខេត្តកំពង់ស្ពឺ បានក្លាយជាខេត្តលេខ២ខាងវិស័យឧស្សាហកម្មឡើយ​

2023/06/17 04:22:18 pm        209

​ភ្នំពេញ៖​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ដោយ​មោទកភាព​អំពី​ការរីកចម្រើន​ជាច្រើន​របស់​កម្ពុជា ជារួម​និង​ដោយឡែក​ខេត្តកំពង់ស្ពឺ​ កាលពី​២០​ឆ្នាំមុន​បានគិត​ថា​នឹង​បាន​ក្លាយជា​ខេត្ត លេខ​២​នៃ​ការអភិវឌ្ឍ​រីកចម្រើន​ទេ ជាពិសេស​ខាង​វិស័យ​ឧស្សាហកម្ម ប៉ុន្តែ​ឥឡូវនេះ​ខេត្តកំពង់ស្ពឺ​មាន​រោងចក្រ​សហគ្រាស​រហូតដល់ ៣៨៥​រោងចក្រ ​និង​មានកម្ម​ក​រេ​ហូត​ដល់​ជាង ​១៥​ម៉ឺន​នាក់​។​

​សម្តេច​តេ​ជោ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍​ដោយ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​របស់​ខេត្តកំពង់ស្ពឺ​ដែល​ពី​ដើម​ត្រូវបាន​គេ​បង្អាប់​ថា អា​លាក់​កងជើង​ជាដើម តែ​ពេលនេះ​មានការ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​ដែល​មិន​នឹកស្មាន​ដល់​។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​លើកឡើង យ៉ាង​ដូច្នេះ​ខណៈ​បន្ត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប ១៨,០១២​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៧ ដែល​កំពុងដំណើរការ​អាជីវកម្ម​ក្នុងស្រុក​សំរោង​ទង និង​ស្រុកគងពិសី ខេត្ត​កំពង់ស្ពឺ ​ដែល​ធ្វើឡើង នៅ​ទីតាំង​ដី​មួយ កន្លែង ស្ថិតនៅក្នុង​ភូមិ​ចាស់ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ នា​ព្រឹក​ថ្ងៃទី​១៧​មិថុនា​នេះ​។​

​សម្តេច​បាន​មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ​គឺ​បាន​ក្លាយជា​ខេត្ត​លំដាប់​លេខ​២​នៃ​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់ ជាពិសេស​វិស័យ​ឧស្សាហកម្ម​។​

​សម្តេច​បាន​មានប្រសាសន៍​វន្ត​ថា រោងចក្រ​ស៊ីម៉ងត៍​នឹងមាន​វត្ត​មាននៅ​ទឹកដី​ខេត្តកំពង់ស្ពឺ ដែល​ធ្វើឱ្យ​ខេត្តកំពង់ស្ពឺ​ក្លាយទៅជា​ខេត្ត​មួយ ដែល​ផ្គត់ផ្គង់​ស៊ីម៉ង់ត៍​សម្រាប់ ការសាងសង់ នៅ​ទូទាំងប្រទេស ដែល​តាម​អ្នកបច្ចេកទេស​បាន​ជួប​សម្ដេច​នោះ​សមត្ថភាព​នៃ​ការផលិត​នេះ​គឺមាន ជា​មធ្យម​ប្រមាណ​ជា​២​លាន​តោង​ក្នុង​មួយឆ្នាំ​។ សម្ដេច​បាន​មានប្រសាសន៍​បន្តថា ប្រទេស​របស់​យើង​មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់​ដោយ​ខ្លួនឯងបាន​ប្រមាណ​ជា​៩ លាន​តោង​ក្នុង​មួយឆ្នាំ ប៉ុន្តែ​តម្រូវការ​នៃ​ការប្រើប្រាស់ ក្នុងប្រទេស​របស់​យើង​មាន​ចំនួន​កាន់តែច្រើន ដែល​ម្ខាង​គឺ​ការកសាង​អគារ​ផ្ទះសម្បែង តែ​ម្ខាង​ទៀត​ការកសាង​ផ្លូវថ្នល់​នានា​មួយចំនួន​ដែល​បច្ចុប្បន្ននេះ​ គឺ​បានចាប់ផ្ដើម​ប្រើ​ស៊ីម៉ង់ត៍​ចាក់​ជា​ផ្លូវ​បេតុង​ហើយ​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm