ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអំពាវនាវឱ្យមានការដាក់បម្រាមអាវុធវាយប្រហារកាលពីថ្ងៃសុក្រ ទី ១៦ ខែមិថុនា បន្ទាប់ពីមានរឿងរ៉ាវជាក់ស្តែងនៃការខឹងសម្បា និងការសោកសង្រេងចំពោះអំពើហិង្សាដោយអាវុធនៅសហរដ្ឋអាមេរិក។ លោកបាននិយាយថា ប្រសិនបើសភានេះមិនព្រមមានចំណាត់ការនោះទេ យើងត្រូវការសភាថ្មី។
អ្នកជំនាញខាងនយោបាយបាននិយាយថា ការដាក់បម្រាមបែបនេះមានឱកាសតិចតួចក្នុងការអនុម័តដោយសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ឬព្រឹទ្ធសភា ដែលត្រូវបានគ្រប់គ្រងសំឡេងភាគច្រើនស្តូចស្តើងខាងគណបក្សប្រជាធិបតេយ្យ។
វិសោធនកម្មលើកទីពីររបស់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ការពារសិទ្ធិក្នុងការកាន់កាប់អាវុធ ហើយបញ្ហានេះ គឺជាការបែកបាក់ដ៏ជ្រាលជ្រៅក្នុងនយោបាយអាមេរិក។
អ្នកគាំទ្រសិទ្ធិកាន់កាំភ្លើងអះអាងថាចំណាត់ការណាមួយក្នុងរឹតត្បិតការការពារបែបនេះ អាចបង្វែរទៅរកស្ថានភាពដ៏គ្រោះថ្នាក់ ហើយក្រុមគាំទ្រសិទ្ធិកាន់កាប់កាំភ្លើង មានឥទ្ធិពលខ្លាំងលើសមាជិកសភាសាធារណៈរដ្ឋជាច្រើន។