កីឡា ៤០​ប្រភេទ​ត្រូវ​បាន​កំណត់​ទីលាន​ប្រកួត​លើ​ទីតាំង ៥​ធំ​ៗ​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2021/05/12 07:57:29 pm        140

ស៊ី​ហ្គេម៖ ​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ឲ្យ​ដឹង​ថា កីឡា ៤០​ប្រភេទ​ត្រូវ​បាន​កំណត់​ទីលាន​ប្រកួត​លើ​ទីតាំង​ធំៗ​ចំនួន ៥ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣ រួមមាន​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្តកំពត។

​ការ​លើក​ឡើង​នេះបន្ទាប់ពី​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​ដឹកនាំ​កិច្ចប្រជុំស្ដីពី​ការកំណត់​ទីតាំង នៃ​ទី​លា​នប្រកួត​កីឡា​ស៊ី​ហ្គេមកាលពី​ថ្ងៃទី​១១ ខែឧសភា ដើម្បី​ត្រៀម​ស្នើសុំ​សេចក្ដីសម្រេច​ចុង​ក្រោយពី​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ប្រធាន CAMSOC នាពេលខាងមុខ។ ​​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ក្នុងចំណោម​ទីតាំង​ធំៗ​ទាំង ៥ កីឡា​ភាគច្រើន​ត្រូវ​ប្រកួត​នៅ​រាជធានី​ភ្នំពេញ រីឯ​ខេត្តសៀមរាបត្រូវ​រៀបចំ​ការប្រណាំង​កង់ ខេត្ត​ព្រះសីហនុត្រូវ​រៀបចំ​ការប្រកួត​កីឡា​ម៉ូតូ​ទឹក និង​ទូកក្ដោង ហើយ​ខេត្ត​កែបត្រូវ​ប្រកួត​កីឡា​ទ្រី​យ៉ាង​ត្លុង។ ចំណែក​ខេត្តកំពតគឺ​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ទូក​ប្រពៃណី ទូក​កា​នូ និង​កា​យ៉ាក់ តែ​សហព័ន្ធ​បាន​ស្នើ​ឲ្យ​គណៈកម្មការ​ជំនាញ​ ចុះ​ពិនិត្យ​ទីតាំង​ថ្មី​មួយទៀតនៅ​ជាយក្រុង​ភ្នំពេញ មុន​ការសម្រេច​ចុងក្រោយ។​

​​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែលបាន​បន្ថែមថា បន្ទាប់ពី​ពិភាក្សា​លើ​ការកំណត់​ទីតាំង នៃ​ទីលាន​ប្រកួត កិច្ចប្រជុំក៏បាន​ពិភាក្សា​លើ​កម្មវិធី​បើក​-​បិទ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ តែ​ដោយសារ​កម្មវិធី​បើក​-​បិទ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះ ត្រូវ​រៀបចំ​គម្រោង​លម្អិត​ពី​ដើមរហូតដល់​ចប់ គណៈ​អចិន្ដ្រៃយ៍ CAMSOC នឹង​បន្ដ​ពិភាក្សាគ្នា​នាពេល​ក្រោយ​បន្ថែមទៀត​នា។​ ​គួរ​ដឹង​ថា គិត​ត្រឹម​ថ្ងៃនេះ កម្ពុជា​សល់​ពេល ៧២២​ថ្ងៃ​ទៀត​ប៉ុណ្ណោះសម្រាប់​ការត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​គ្រោង​ប្រារព្ធ​ពិធី​បើកផ្លូវ​ការនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោនា​ថ្ងៃទី​៥ ខែ​ឧសភា និង​ពិធី​បិទ​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ មុន​បន្ដធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៣ ដដែល៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        302
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        376

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm