អាមេរិកនឹងបញ្ជូនទិន្នន័យផ្កាយរណបទៅកាណាដា ដើម្បីជាជំនួយដល់ការតាមរកន្លែងចំហេះព្រៃ​

2023/06/17 07:16:49 pm        128

​ក្រសួងការពារជាតិ​អាមេរិក បានចាប់ផ្តើម​បញ្ជូន​ទិន្នន័យ​ផ្កាយរណប និង​ឧបករណ៍​ចាប់​សញ្ញា​តាម​ពេលវេលា​ជាក់ស្តែង​ទៅ​អាជ្ញាធរ​របស់​ប្រទេស​កាណាដា កាលពី​ថ្ងៃ​សុក្រ (​ទី​១៦ ខែមិថុនា​) ជា​បច្ចេកវិទ្យា ដែល​ខ្លួន​បាន​ប្រាប់ថា នឹង​ជួយ​កំណត់​អត្តសញ្ញាណ​កន្លែង​ភ្លើង​ឆេះ​ថ្មី​បាន​លឿន​ជាង​មុន ខណៈដែល​ប្រទេស​នោះ ត្រូវ​ស៊ូទ្រាំ​នឹង​ការបំផ្លិចបំផ្លាញ​មួយ​ក្នុងចំណោម​ការបំផ្លិចបំផ្លាញ​ដ៏​ធំ​បំផុត​នៃ​រដូវ​កាល​ភ្លើង​ឆេះ​ព្រៃ​ដំ​ដែល​កើតមាន​យ៉ាង​ឆាប់​នៅ​ប្រទេស​នេះ​។​

​សហរដ្ឋអាមេរិក​បាន​បញ្ជូន​អ្នក​ពន្លត់​អគ្គិភ័យ​ជាង ៦០០​នាក់​ទៅ​កាណាដា​រួចហើយ ដើម្បី​ជួយ​ពន្លត់ភ្លើង​។​ប្រធានាធិបតី​អាមេរិក លោក​ចូ បៃ​ដិ​ន (Joe Biden) ដែល​បាន​ភ្ជាប់​ចំហេះ​ព្រៃ​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ បាន​និយាយថា មន្ត្រី​អាមេរិក​កំពុង​តាមដាន​មើល​គុណភាព​ខ្យល់ និង​ការពន្យារពេល​ការហោះហើរ​។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក លោក Adam Hodge បាន​ឲ្យ​ដឹង នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា​៖ «​ចាប់ពី​ថ្ងៃនេះ​ទៅ បុគ្គលិក​ក្រសួងការពារជាតិ (DOD) នឹង​វិភាគ និង​ចែករំលែក​ទិន្នន័យ​តាម​ពេលវេលា​ជាក់ស្តែង ដែល​បាន​ទាញយក​មកពី​ផ្កាយរណប និង​ឧបករណ៍​ចាប់​សញ្ញា​របស់​សហរដ្ឋ​អាមេរិក ហើយ​ផ្ទេរ​ទិន្នន័យ​នោះ តាមរយៈ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ រវាង​មជ្ឈមណ្ឌល​អគ្គិភ័យ​អន្តរ​ភ្នាក់ងារ​ជាតិ​អាមេរិក និង​មជ្ឈមណ្ឌល​ចំហេះ​ព្រៃ​អន្តរ​ភ្នាក់ងារ​ជាតិ​កាណាដា​»​។

​ជាមួយគ្នានេះ លោក Hodge បាន​បន្ថែមថា រដ្ឋបាល​របស់លោក​បៃ​ដិ​ន (Biden) ក៏​កំពុង​បញ្ជូន​បន្ថែម​នូវ​បុគ្គលិក​របស់​ក្រសួងមហាផ្ទៃ​អាមេរិក (DOI) ទី​ភ្នា​ក់​គ្រប់គ្រង​ព្រៃឈើ USDA (USFS) ព្រមទាំង​បុគ្គលិក និង​ឧបករណ៍​ពន្លត់ភ្លើង​ឆេះ​ព្រៃរបស់​រដ្ឋ​ទៅកាន់​ប្រទេស​កាណាដា​។​

​សូមបញ្ជាក់ថា ប្រទេស​កាណាដា​កំពុង​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​ដ៏​បំផុត ដោយសារ​រដូវ​កាល​ភ្លើង​ឆេះ​ព្រៃ ដោយ​ផ្ទៃដី​ប្រហែល ៤,៨​លាន​ហិកតា ត្រូវបាន​ឆេះ​រួចហើយ ដែល​ផ្ទៃដី​នេះ មាន​ទំហំ​ធំ​ជាង​ប្រទេស​ហូ​ឡង់​ទៅទៀត​៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        162
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm