ប្រទេសម៉ាលី ស្នើឱ្យអង្គការសហប្រជាជាតិដកកងកម្លាំងរក្សាសន្តិភាព​

2023/06/17 07:25:12 pm        106

​អាជ្ញាធរ​យោធា​បណ្ដោះអាសន្ន​របស់​ប្រទេស​ម៉ាលី កាលពី​ថ្ងៃ​សុក្រ ទី​១៦ ខែមិថុនា បានស្នើ​សុំឱ្យ​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ចាក​ចេញពី​ប្រទេស​អាហ្វ្រិក​ខាងលិច «​គ្មាន​ការពន្យា​ពេល​» ដោយ​លើកឡើង​ពី វិបត្តិ​នៃ​ទំនុកចិត្ត​រវាង​អាជ្ញាធរ​ប្រទេស​ម៉ាលី និង​បេសកកម្ម​របស់​អង្គការសហប្រជាជាតិរ​យៈ​ពេល​មួយ​ទសវត្សរ៍ ដែល​គេ​ស្គាល់​ថា MINUSMA ។ វា​បង្ហាញ​ពីរ​បត់​ប្រែប្រួល​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ម៉ាលី ដែល​បាន​ពុះពា​ដើម្បី​ទប់ស្កាត់​ការបះបោរ​អ៊ីស្លាម​និយម​ដែល​បាន​ចាក់ឫស​បន្ទាប់ពី​ការបះបោរ​ឆ្នាំ ២០១២​។

បេសកកម្ម​របស់​អង្គការសហប្រជាជាតិរ​យៈ​ពេល​មួយ​ទសវត្សរ៍ ត្រូវបាន​ដាក់ពង្រាយ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ២០១៣ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​បរទេស និង​ក្នុង​តំបន់​ដើម្បី​ស្ដារ​ស្ថិរភាព​។

ការខកចិត្ត​ចំពោះ​ភាពអសន្តិសុខ​ដែល​កំពុង​កើនឡើង បាន​បង្កឱ្យមាន​រដ្ឋប្រហា​រ​ចំនួន​ពីរ​នៅក្នុង​ប្រទេស​ម៉ាលី​ក្នុង​ឆ្នាំ ២០២០ និង ២០២១ ហើយ​របប​យោធា​ដែល​កំពុង​កាន់អំណាច​កំពុងមាន​ការខ្វែងគំនិត​គ្នា​កាន់តែខ្លាំង​ឡើងជា​មួយ​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ MINUSMA និង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ផ្សេងទៀត​រួមទាំង​ប្រទេស​បារាំង​ផងដែរ​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ាលី លោក Abdoulaye Diop បាន​និយាយ​ទៅកាន់​ក្រុមប្រឹក្សា​ដែលមាន​សមាជិក ១៥ ប្រទេស​កាលពី​ថ្ងៃ​សុក្រ​ថា «​ដោយ​គួ​ឲ្យ​សោកស្តាយ បេសកកម្ម​របស់​អង្គការសហប្រជាជាតិ MINUSMA ហាក់ដូចជា​បានក្លាយ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​ដែល​ជំរុញឱ្យមាន​ភាព​តានតឹង​អន្តរ​សហគមន៍​កាន់​ពុះកញ្ជ្រោល​ឡើង​។

លោក​និយាយថា ស្ថានភាព​នេះ​កំពុង​ចាប់ផ្តើម​ការមិនទុកចិត្ត​ក្នុងចំណោម​ប្រជាជន​ម៉ាលី ហើយ​កំពុង​បណ្តាលឱ្យមាន​វិបត្តិ​ទំនុកចិត្ត​រវាង​អាជ្ញាធរ​ប្រទេស​ម៉ាលី និង​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ MINUSMA​។

រដ្ឋាភិបាល​ប្រទេស​ម៉ាលី​ស្នើឱ្យ​ដក បេសកកម្ម​របស់​អង្គការសហប្រជាជាតិ MINUSMA ដោយ​មិន​ពន្យារពេល​។ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ត្រូវតែ​អនុម័ត​សេចក្តីសម្រេច​ដើម្បី​បន្ត​អាណត្តិ​សម្រាប់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ MINUSMA នៅត្រឹម​ថ្ងៃទី ៣០ ខែមិថុនា​។ សេចក្តីសម្រេច​ទាមទារ​យ៉ាងតិច​ប្រាំបួន​សំឡេងឆ្នោត​ក្នុងការ​គាំទ្រ និង​ពុំមាន​ការប្រើប្រាស់​សិទ្ធិ​វ៉េតូ​ដោយ​ប្រទេស​រុស្ស៊ី ចិន សហរដ្ឋអាមេរិក អង់គ្លេស ឬ​បារាំង​ដើម្បី​អនុម័ត​។​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm