
ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូននៅប្រទេសឥណ្ឌា បានកើនឡើងដល់៥នាក់។ វីដេអូបានបង្ហាញពីទឹកជន់លិចធ្ងន់ធ្ងរ បង្កឡើងដោយព្យុះស៊ីក្លូន Biparjoy នៅក្នុងទីក្រុង Mandvi ឆ្នេរសមុទ្រភគខាងលិច ប្រទេសឥណ្ឌានៅថ្ងៃសៅរ៍ទី១៧ ខែមិថុនានេះ។
ព្យុះស៊ីក្លូន Biparjoy ដែលមានន័យថា«គ្រោះមហន្តរាយ» ជាភាសាបង់កាលី បានវាយប្រហារនៅរដ្ឋ Gujarat ក្នុងល្បឿន ១២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយបានបំប៉ើងដំបូលផ្ទះជាច្រើនខ្នង និងបានផ្តួលរំលំដើមឈើ និងបង្គោលអគ្គិសនី។
មានមនុស្សជាង១សែននាក់ ត្រូវបានជម្លៀស ពីស្រុកនៃតំបន់ឆ្នេរចំនួន ៨ស្រុក និងបានផ្លាស់ប្តូរទៅកាន់ទីជម្រកនៅក្នុងបន្ទប់សាលារៀន និងអគាររដ្ឋាភិបាលផ្សេងទៀត មួយថ្ងៃមុនពេលព្យុះស៊ីក្លូនបានវាយប្រហារ។
