ប្រធានាធិបតីចិនលោក ស៊ី ជួបជាមួយលោក ប៊ីល ហ្គេត នៅក្រុងប៉េកាំង

2023/06/17 08:16:41 pm        206

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីងពីង (Xi Jinping) បានជួបជាមួយលោក ប៊ីល ហ្គេត (Bill Gates) នៅទីក្រុងប៉េកាំងរបស់ប្រទេសចិន កាលពីថ្ងៃសុក្រ (ទី១៦ ខែមិថុនា)។

ក្នុងជំនួបមួយ នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai (ទាវយូថៃ) ក្នុងទីក្រុងប៉េកាំង ជាកន្លែងដែលមេដឹកនាំរបស់ប្រទេសចិន បានធ្វើបដិសណ្ឋារកិច្ចដល់ភ្ញៀវបរទេសជាន់ខ្ពស់ជាប្រវត្តិសាស្ត្រ លោកស៊ី (Xi) បានហៅលោកប៊ីល ហ្គេត (Bill Gates) ថា «មិត្តចាស់» និងបាននិយាយថា លោកសង្ឃឹមថា ឥស្សរជនទាំងពីរ អាចអនុវត្តសកម្មភាពរួមគ្នាដែលមានប្រយោជន៍ទាំងសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក។

លោកស៊ី (Xi) បាននិយាយទៅកាន់សហស្ថាបនិកក្រុមហ៊ុនMiccrosoft និងជាសប្បុរសជនថា លោកមានក្ដីរីករាយណាស់ ដែលបានជួបគ្នាម្ដងទៀតបន្ទាប់ពីរយៈពេលបីឆ្នាំ និងបានហៅលោកហ្គេត (Gates) ថា ជាមិត្តអាមេរិកដំបូង ដែលលោកបានជួប ក្នុងឆ្នាំនេះ។ ការជួបគ្នាលើកចុងក្រោយ រវាងលោកស៊ី (Xi) និងលោកហ្គេត Gates គឺនៅក្នុងឆ្នាំ២០១៥ ដែលជំនួបនោះធ្វើឡើងនៅខាងក្រៅវេទិកាBoao (ប៉ូអាវ) ក្នុងខេត្តហៃណាន (Hainan)។

នៅដើមឆ្នាំ២០២០ លោកស៊ី (Xi) បានសរសេរលិខិតផ្ញើទៅកាន់លោកហ្គេត (Gates) ដោយអរគុណចំពោះលោក និងមូលនិធិ Bill & Melinda Gates សម្រាប់ការសន្យាផ្តល់ជំនួយដល់ប្រទេសចិន ដោយក្នុងនោះរួមទាំងទឹកប្រាក់ ៥លានដុល្លារ ដែលជាជំនួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

ចំណែកលោកហ្គេត (Gates) ដែលបានលាឈប់ពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Microsoft ក្នុងឆ្នាំ២០២០ ដើម្បីផ្តោតលើការងារមនុស្សធម៌ និងដែលបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង កាលពីថ្ងៃពុធនោះ បានប្រាប់លោកស៊ី (Xi) ថា លោកមានកិត្តិយសណាស់ដែលមានឱកាសជួបគ្នានេះ។

យោងតាមប្រភពពីរ ដែលដឹងពីការពិភាក្សានេះ បានឲ្យដឹងថា លោកស៊ី (Xi) ក៏បានពិភាក្សាអំពីការកើនឡើងជាសកលរបស់បញ្ញាសិប្បនិមិត្ត (AI) ជាមួយលោកប៊ីល ហ្គេត (Bill Gates) និងប្រាប់ថា លោកស្វាគមន៍ក្រុមហ៊ុនអាមេរិក រួមទាំងក្រុមហ៊ុន Microsoft ដែលនាំយកបច្ចេកវិទ្យា AI របស់ខ្លួនមកកាន់ប្រទេសចិន ហើយប្រភពមួយទៀតបាននិយាយថា ការពិភាក្សាក៏ផ្ដោតលើការអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Microsoft នៅចិនផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm