ឯកឧត្តម ហ៊ុន ម៉ា​នី ​សាក​សួរសុខ​ទុក្ខ ​និង​ជូន​អំណោយ​ដល់​​លោកគ្រូ-​អ្នកគ្រូ​ និង​សិល្បករ​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​​

2021/05/12 08:10:04 pm        214

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ​​បាន​​ផ្ដាំផ្ញើ​​លោកគ្រូ-​អ្នកគ្រូ​ និង​សិល្បករ សិល្បការិនី​ ទាំងអស់គ្នា​ ឲ្យ​​មាន​ការ​យកចិត្តទុកដាក់​ខ្ពស់​ លើ​ការ​រក្សា​សុវត្ថិភាព​ក្នុង​ដំណាក់កាល​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​ដោយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន ​តាម​ការណែនាំ​របស់ក្រសួងសុខាភិបាល និង​​រាជ​រដ្ឋាភិបាល​។

ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំយុវជន​កីឡា​ធម្មការកិច្ចការ​សាសនាវប្បធម៌​ និង​ទេសចរណ៍​នៃ​រដ្ឋសភា ​រួមជាមួយ​ឯកឧត្តម អនុប្រធាន ឯកឧត្តម​លេខាធិការ ​និង​សហការី​នៃ​គណៈកម្មការ ​ថ្លែងក្នុងឱកាស​​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ ​លោកគ្រូ​អ្នកគ្រូ​ជា​សាស្ត្រាចារ្យ​សិល្បៈ​បុរាណ ​និង​សិល្បករ សិល្បការិនី ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​។

ក្នុងនោះ ​ឯកឧត្តម ហ៊ុន ម៉ា​នី ​ក៏​បាន​ថ្លែងអំណរគុណ ​ចំពោះ​ទំហំ​ចិត្ត​នៃ​ការលះបង់​ ខិតខំ​ប្រឹងប្រែង​របស់​លោកគ្រូ អ្នកគ្រូ កន្លងមក​ក្នុង​ការ​បង្ហាត់បង្រៀន និង​កិច្ច​ការរៀបចំ​ចងក្រង​ឯកសារ​សិល្បៈ​បុរាណ​សម្រាប់​ទុកជា​មរតក​ចំណេះ​ជំនាញ​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ ​ជាពិសេស​សិល្បករ សិល្បការី​នី​។ ឯកឧត្តម​ ក៏បាន​បង្ហាញ​នូវ​ការ​សហការ គាំទ្រ របស់​គណៈកម្មការ​ទី​៧ ​ចំពោះ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លើ​ការងារ​ជំរុញ​លើកកម្ពស់​ស្មារតី ឆន្ទៈ និង​ទឹកចិត្ត​យុវជន​ឱ្យមាន​ការ​ស្រលាញ់ ការពារ​សិល្បៈ​វប្បធម៌​ខ្មែរ​ អោយ​គង់វង្ស​ជា​និរន្តរ​តទៅ​។

ទន្ទឹម​នឹង​ការសួរសុខទុក្ខ​ ឯកឧត្តម​ប្រធាន​គណៈកម្មការ ក៏បាន​ប្រគល់​កញ្ចប់​អំណោយ​ជា​សម្ភារៈ អនាម័យ គ្រឿង​បរិភោគ ម៉ាស់ និង​ថវិកា ជូន​ដល់​សាស្ត្រាចារ្យ​សិល្បៈ​ សិល្បករ សិល្បការិនី ដែល​មាន​វត្តមាន​ផ្ទាល់​ក្នុង​កម្មវិធី និង​សិល្បករ សិល្បការិនី​ផ្សេងទៀត​សរុប​ចំនួន ៣៦៨ នាក់ ផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm