ឆ្មាំល្បាតឆ្នេរអាមេរិក ជួយសង្គ្រោះសត្វសុនខ ដែលបានធ្លាក់ពីចំណោតថ្ម

2023/06/17 10:42:16 pm        339

ខ្សែវីដេអូដែលចេញផ្សាយដោយឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក (USGC) បានបង្ហាញថា ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បានព្យាយាមជួយសង្គ្រោះសត្វសុនខមួយក្បាលយ៉ាងលំបាក ដោយការទាញយកសុនខពូជ Shepherd អាល្លឺម៉ង់ឡើងមកវិញចេញពីឆ្នេរថ្មដ៏ស្ងាត់មួយ បន្ទាប់ពីវាបានធ្លាក់ពីចំណោតថ្ម។

យោងតាមបណ្តាញសង្គម Twitter ផ្លូវការរបស់ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក (USGC) នៅតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យ បានឲ្យដឹងថា សុនខនេះ បានធ្លាក់ពីកម្ពស់ប្រហែល ៣០០ហ្វីត (៩១ម៉ែត្រ) ពីចំណោតថ្មចូលទៅក្នុងឆ្នេរដាច់ស្រយាលមួយនៅទីក្រុងឆ្នេរ Cannon Beach រដ្ឋ Oregon ដែលភាគច្រើនមិនអាចចូលទៅដល់បានពីផ្លូវឡើងនៅក្បែរនោះបានទេ។

ឧត្ធម្ភាគចក្រ Air Station Astoria MH-60 Jayhawk បានឆ្លើយតបទៅនឹងការអំពាវនាវរកជំនួយ ដោយបានបញ្ជូនក្រុមសង្គ្រោះទៅកាន់តំបន់នោះ។ ខ្សែវីដេអូ​បានបង្ហាញឲ្យឃើញអ្នក​ជួយ​សង្គ្រោះម្នាក់ចុះពីឧទ្ធម្ភាគចក្រចូលទៅក្នុងសមុទ្រយ៉ាងទាប ដើម្បីលើកយកសុនខនោះចេញពីឆ្នេរថ្មមកវិញ។

ក្រោយ​មក សុនខនេះបានមកជួបជាមួយម្ចាស់របស់វាវិញ នៅវេលាម៉ោង ៨:២០នាទីយប់ (ត្រូវនឹងម៉ោង ៣:២០នាទីម៉ោងសកល ថ្ងៃទី១៥ ខែមិថុនា) នៅពេលដែលក្រុមសង្គ្រោះ​បាន​ឡើង​ដល់ច្រាំង។ បណ្ដាញសង្គម Twitter របស់ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក (USGC) បានឲ្យដឹងដែរថា សុនខនេះ មានរងរបួស ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm