
នាវាឆ្មាំល្បាតឆ្នេរសមុទ្រអេស្ប៉ាញ បាននាំយកជនអន្តោប្រវេសន៍ ៣៨នាក់ ទៅកាន់កំពង់ផែ Arguineguin(អាហ្គីនណេហ្គីន) នៅលើ កោះ Gran Canaria នៅថ្ងៃសៅរ៍ (ទី១៧ ខែមិថុនា) នេះ បន្ទាប់ពីតាមស្ទាក់ចាប់ពួកគេពីទូកឈើ នៅក្នុងមហាសមុទ្រអាត្លង់ទិក។
អាជ្ញាធរបាននិយាយថា ជនអន្តោប្រវេសន៍ដែលមានដើមកំណើតមកពីទ្វីបអាហ្រ្វិកទាំងនេះ រួមមានអនីតិជនយ៉ាងតិច ១០នាក់ដែរ ហើយពួកគេត្រូវបាននាំមកនៅចម្ងាយ ៦ម៉ាយល៍ (ប្រមាណជាង ៩គីឡូម៉ែត្រ) ពីកោះ Gran Canaria ។
ជារួម មនុស្ស ៨.១៤០នាក់ បានទៅដល់ប្រទេសអេស្ប៉ាញដោយការធ្វើដំណើរតាមសមុទ្រ ក្នុងនោះរួមទាំងកោះ Canary ក្បែរឆ្នេរសមុទ្រអាហ្វ្រិកផងដែរ ដែលចំនួននេះ បានថយចុះ ២៧ភាគរយ បើធៀបនឹងឆ្នាំ២០២២។
យោងតាមអង្គការសប្បុរសធម៌ Walking Borders របស់ប្រទេសអេស្ប៉ាញ មនុស្ស ២.៣៩០នាក់ បានបាត់បង់ជីវិត ពេលព្យាយាមធ្វើដំណើរដោយផ្តោតសំខាន់ទៅឲ្យដល់ប្រទេសអេស្ប៉ាញតាមសមុទ្រ ក្នុងឆ្នាំ២០២២៕

