ឯកឧត្តម វេង សាខុន៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន​ កម្ពុជាមានសុខដុមរមនីយកម្មសាសនា និងរីកចម្រើនឥតឈប់ឈរ

2023/06/18 10:49:52 am        218

ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធទីស្នាក់ការគណៈអ៊ីមាំស្រុក និងទីស្នាក់ការគណៈគ្រប់គ្រងគ្រូខ្មែរឥស្លាម ស្ថិតនៅភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងពិធីដ៏មានអត្ថន័យនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម ម៉ូត យូសុះ អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំ លោក លោកស្រីជាប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ ហាកឹម តួន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អូងៗ ម៉ៃៗ និងបងប្អូនប្រជាពលរដ្ឋសរុប ៦០០នាក់។

ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់បងប្អូន កូនចៅប្រជាពលរដ្ឋយើងគ្រប់ៗរូប។

ឯកឧត្តមក៏បានចូលរួមអបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំ ស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងទីស្នាក់ការគណៈអ៊ីមាំស្រុក និងទីស្នាក់ការគណៈគ្រប់គ្រងគ្រូខ្មែរឥស្លាមដ៏ស្រស់ស្អាតនាព្រឹកនេះ។

សមិទ្ធផលទាំងអស់នេះ ឯកឧត្តមបញ្ជាក់ថា គឺដោយសារសុខដុមរមនីយកម្មសាសនានៅក្នុងប្រទេសយើង ហើយសុខដុមរមនីយកម្មសាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់ធានាសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ ហើយសុខដុមរមនីយកម្មរវាងសាសនាខុសគ្នានៅកម្ពុជា ក៏មិនមែនជារឿងដែលកើត ឡើងដោយចៃដន្យដែរ គឺកើតចេញឡើងដោយកិច្ចខិតខំប្រឹងប្រែង តស៊ូ និងការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេស ជាតិ និងប្រជាពលរដ្ឋយើងទាំងអស់ដោយមិនប្រកាន់សាសនា។ ហើយសម្តេចតេជោនឹងបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅមុនឥតឈប់ឈរបន្ថែមទៀត។

ទីស្នាក់ការដ៏ស្រស់ស្អាតនេះ សំដៅលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់យើង ដែលជាការងារដ៏សំខាន់ និងមិនអាចមើលរំលងបាន ជាក់ស្តែងក្នុងពេលឆាប់ៗខាងមុខនេះ សម្តេចតេជោនឹងផ្តល់កិច្ចគាំទ្រដល់ពលករ ១,៥លាននាក់ក្នុងការទទួលវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យឧស្សាហកម្ម ដើម្បីលើកកម្ពស់គុណភាពកម្លាំងពលកម្ម និងទទួលបានប្រាក់ចំណូលខ្ពស់។ ហេតុនេះឯកឧត្តមបានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់បន្តខិតខំប្រឹងប្រែងស្រាវជ្រាវ បង្រៀន និងអប់រំក្មួយៗជាសិស្ស ហើយក្មួយៗដែលជាសិស្ស និងជាយុវជនជំនាន់ក្រោយទៀតសោតក៏ត្រូវខិតខំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាធនធានប្រកបដោយសមត្ថភាព ចូលរួមជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើងកាន់តែរីកចម្រើននាថ្ងៃអនាគត។ 

ឯកឧត្តមក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅទូទាំងស្រុកតំបែរទាំងអស់បន្តគាំទ្រសម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមជម្រាបជូនថា ដោយមើលឃើញពីភាពលំបាករបស់គណៈអ៊ីម៉ាំស្រុក និងលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមពុំមានកន្លែងបំរើការងារប្រចាំថ្ងៃ ក៏ដូចជារៀបចំកិច្ចប្រជុំបច្ចេកទេសផ្សេងៗ ទើបមានសប្បុរសជនចំនួន ២គ្រួសារបានធ្វើការបរិច្ចាកដីដែលមានទំហំ ៤៥x១០០ម៉ែត្រ ជូនគណៈអ៊ីម៉ាំ និងលោកគ្រូអ្នកគ្រូសម្រាប់ធ្វើជាទីស្នាក់ការ។ ចំពោះអគារទីស្នាក់ការគណៈអ៊ីមាំស្រុក និងទីស្នាក់ការគណៈគ្រប់គ្រងគ្រូខ្មែរឥស្លាមគឺ មានទំហំ ១២x២៧ម៉ែត្រ មានបន្ទប់ធ្វើការចំនួន៣បន្ទប់ សាលប្រជុំ១ បន្ទប់ទឹកខាងក្នុងអគារចំនួន២បន្ទប់ និងក្រៅអគារចំនួន៥បន្ទប់ ដែលចំណាយអស់ថ្លៃសាងសងសរុបចំនួន ៨០ ១២០ដុល្លារអាមេរិក។ ក្នុងនោះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន ២១,២០០ដុល្លារអាមេរិក ឯកឧត្តម ស្លេះ ពុនយ៉ាមីន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមចំនួន៨ ០០០ដុល្លារ ឯកឧត្តម ម៉ូត យូសុះ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំចំនួន២ ៥០០ដុល្លារ លោក សុខ សារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកចំនួន ២,០០០ដុល្លារ លោក មីន សុក្រី ចំនួន៣០០០ដុល្លារ លោក មុំ ស៊ីថា ចំនួន១០០០ដុល្លារ លោក ស្រេន ពីព ចំនួន២០០០ដុល្លារ លោក អាត សូកានី ចំនួន១០០០ដុល្លារ ព្រមទាំងសប្បុរសជននានា ចំនួន៣៩,៤២០ដុល្លារ។ 

ឯកឧត្តមប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានប្រគល់នូវថវិកាចំនួន ១២,០០០,០០០រៀលបន្ថែមទៀតផងដែរ ដើម្បីបញ្ចប់នូវថ្លៃដែលជំពាក់សេសសល់ដូចជាជាង និងគ្រឿងសំណង់។ ឯកឧត្តមក៏បានឧបត្ថម្ភនូវថវិកាចំនួន ១,២លានរៀល ជូនដល់អ៊ីមាំងម៉ាស្ជិទ សែនមនោរ័ត្ន ឃុំត្រពាំងព្រីង ដើម្បីទិញដីចាក់ផ្លូវចូលអ៊ីមាំង និងអ៊ីមាំងម៉ាស្ជិទ (ហាកិម) ឃុំត្រពាំងព្រីង ចំនួន២លានរៀល ដើម្បីបញ្ចប់ការងារចាក់សាបចូលអ៊ីមាំងផងដែរ។ ឯកឧត្តម និងក្រុមការងារក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ៦០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីនាព្រឹកនេះផងដេរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am