អ្នក​ចាំ​ទី​ជើងចាស់ Gianluigi Buffon នឹង​ចាក​ចេញពី Juventus ក្រោយ​ចប់​រដូវ​កាល​នេះ

2021/05/12 08:26:46 pm        145

​បាល់ទាត់៖ ​អ្នក​ចាំ​ទី​ចាស់​វស្សា​អ៊ីតាលី Gianluigi Buffon នឹង​ចាក​ចេញពី​ក្លិប​សេះបង្កង់ Juventus ជាថ្មី​ក្រោយ​ចប់​រដូវ​កាល​នេះ​។ អ្នកចាំ​ទី​វ័យ ៤៣​ឆ្នាំ​រូប​នេះ​បាន​វិល​ត្រលប់​មក Juventus វិញ​បន្ទាប់ពី​ចំណាយ​ពេល​ ១​រដូវ​កាល​ជាមួយ​ក្លិប​បារាំង Paris Saint Germain នៅ​ឆ្នាំ២០១៨​។​

​​ក្នុង​ការវិល​មក Juventus វិញ Buffon ត្រឹម​ជា​អ្នកចាំ​ទី​ដៃ​ទី​២ ប៉ុណ្ណោះ​បង្ហាញខ្លួន​បាន ១៦​ប្រកួត ​ខណៈ​អ្នកចាំទី​ដៃ​ទី​១ គឺ​កីឡាករ​ប៉ូឡូញ Wojciech Szczesny​។ ​Buffon បាន​ប្រាប់​សារព័ត៌មាន BEIN Sports ថា គ្រប់​ពេល​ជាមួយ Juventus ជា​ពេលវេលា​ដែល​មិន​អាច​បំភ្លេច​បាន តែ​នេះ​ជា​ពេលវេលា​ត្រឹមត្រូវ​មួយ​ដែល​ត្រូវ​ចាកចេញ​។ ​Buffon មិនបាន​បញ្ជាក់​ថា ​នឹង​ត្រូវ​ចូលនិវត្តន៍​ពី​បាល់ទាត់​នៅ​ឡើយ​ ដោយ​នៅ​ពិចារណា​ថាត្រូវ​បន្ត​ទៅ​មុខ​ទៀត ​រឺ​បញ្ចប់​ត្រឹមនេះ​។ រំលឹកថា Gianluigi Buffon បាន​ចូលរួម​ជាមួយ Juventus តាំងពី​ឆ្នាំ២០០១ ក្នុង​តម្លៃ​ផ្ទេរ​កំណត់ត្រា​ពិភពលោក ៥២​លាន​អឺរ៉ូ និង​បាន​ឈ្នះ​ជើងឯក Serie A ជាមួយ Juventus ១០​លើក, Serie B ១លើក និង Coppa Italia ៤​លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm