នៅថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរមក ដល់សណ្ឋាគារនៅទីក្រុងប៉េកាំង មុនជំនួបជាមួយក្រុមមេដឹកនាំកំពូលៗរបស់ចិន ។
អំឡុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ខែមិថុនារបស់លោក គេបានរំពឹងថា លោក Blinken នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Qin Gang មន្រ្តីការទូតជាន់ខ្ពស់ចិន លោក Wang Yi ហើយនឹងអាចជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ។
បន្ទាប់ពីពន្យាពេលដំណើរទស្សនកិច្ចកាលពីខែកុម្ភៈ ក្រោយបាឡុងចារកម្មចិនហោះលើដែនអាកាសសហរដ្ឋអាមេរិក លោក Blinken បានក្លាយជាមន្រ្តីការទូតជាន់ខ្ពស់លើកដំបូងរបស់សហរដ្ឋអាមេរិក បំពេញទស្សនកិច្ចនៅចិនក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ។
ដំណើរទស្សនកិច្ចនេះដែរ បានកើតឡើង ស្របពេលមានទំនាក់ទំនងទ្វេភាគីជាប់គាំង ហើយនិងការរំពឹងទុកតិចតួចលើការទម្លុះភាពទាល់ច្រក នៃជម្លោះរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចបំផុតទាំង២ របស់ពិភពលោកមួយនេះ៕ អត្ថបទ៖ សារ៉ាត់

