ក្រុមអាជ្ញាធរម៉ិកស៊ិក រកឃើញជនអន្តោប្រវេសន៍ ១២៩នាក់ នៅក្នុង​រថយន្ត​ស្រប​ពេល​កើត​មាន​រលកកម្តៅ

2023/06/18 12:06:48 pm        202

វិទ្យាស្ថានអន្តោប្រវេសន៍ជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ក្រុម​អាជ្ញាធរ​ម៉ិកស៊ិក បានរកឃើញ ជនអន្តោប្រវេសន៍ ១២៩នាក់ ដែលភា​គ​ច្រើន​នៃ​ពួក​គេ​មក​ពី​ប្រទេស​កាតេម៉ាឡា នៅក្នុងរថយន្តកុងតឺន័រមួយគ្រឿង ស្ថិតនៅរដ្ឋភាគខាងកើត Veracruz ។ 

ក្រុមជនអន្តោប្រវេសន៍ទាំងនេះ ត្រូវបានគេញាត់ចូលក្នុងរថយន្តកុងតឺន័រ ស្រប​ពេល​កើត​មាន​រលក​កម្តៅនៅ​ក្នុងប្រទេសម៉ិកស៊ិក ជាទីដែលសីតុណ្ហភាពខ្ពស់ជាងធម្មតា កើនឡើងដល់ ៤៥​អង្សាសេ នៅតាមបណ្តាលរដ្ឋជាច្រើន ដែលរួមទាំងរដ្ឋ Veracruz ផងដែរ ជា​កន្លែង​ដែល​ប្រតិបត្តិការ​បាន​ធ្វើឡើង ។ 

គួរឲ្យដឹងថា កាលពីចុងខែឧសភាកន្លងទៅ ក្រុមភ្នាកងារអន្តោប្រវេសន៍ បាន​រកឃើញ​ជន​អន្តោ​ប្រវេសន៍ ១៧៥នាក់ផ្សេងទៀត ដែលភាគច្រើននៃពួកគេមកពីអាមេរិកកណ្តាល នៅ​រដ្ឋភាគ​ខាង​ត្បូង Chiapas។ ចំណែកឯជនអន្តោប្រវេសន៍ ៣០០នាក់ផ្សេងទៀត ត្រូវ​បាន​បញ្ឈប់​ផង​ដែរ​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យស្ថិតនៅក្នុងរដ្ឋ Veracruz កាលពីខែមីនា ។ 

ជនអន្តោប្រវេសន៍ដែលរត់ភៀសខ្លួនចេញពីអំពើហិង្សា និងភាពក្រីក្រ​នៅ​អាមេរិក​ឡាទីន​ជា​ញឹក​ញាប់​បាន​បង់ប្រាក់ឲ្យក្រុមអ្នករត់ពន្ធមនុស្សខុសច្បាប់ ដើម្បីឆ្លងកាត់ព្រំដែនម៉ិកស៊ិក ចូលទៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក ៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am