ឯកឧត្ដមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង៖ គណបក្សប្រជាជនកម្ពុជាជាស្នូល នៃការបង្រួបបង្រួមជាតិ

2023/06/18 07:43:43 pm        283

ឯកឧត្ដមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជាស្នូល​នៃ​ការ​បង្រួប​បង្រួមជាតិ គណបក្សប្រជាជនកម្ពុជាបានស្វាគមន៍ចំពោះសមាជិក សមាជិកា​គ្រប់​និន្នាការ​គណបក្ស​នយោបាយ​ទាំង​អស់​ដែល​មាន​បំណង​មក​ចូល​រួម​ក្នុង​ជីវភាព​នយោបាយ​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​រួម​សាមគ្គី​គ្នា​កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​ជា​មួយ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា។

ឯកឧត្ដម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងដូចនេះ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា និងសមិទ្ធិផលនានា នៅ​វត្ត​ទួល​សាលា ឃុំអន្លង់មៀត និងសំណោះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំអន្លង់រមៀត ស្រុក​កណ្តាល​ស្ទឹង នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងតែបានប្រកាន់គោលជំហររឹងមាំ និង​រក្សា​ជា​និច្ច​នូវ​បុព្វ​ហេតុ​បម្រើជាតិ និងប្រជាជន ដោយក្នុងនេះកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់បក្ស ក៏​បាន​ប្រែ​ក្លាយ​ជា​គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់​ពី​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត ហើយគោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្ត​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ដោយ​មាន​ការ​ចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់ ដែលជាកម្លាំង​ចលករ​ដ៏​មុតស្រួច។ ក្នុងន័យនេះក៏ត្រូវខិតខំប្រឹងប្រែងពង្រឹងបន្ថែមទៀត តាមរយៈ​ការ​យក​ចិត្ត​ទុក​ដាក់​កសាងសមិទ្ធផលទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ អភិវឌ្ឍន៍ជាតិ និងផែនការ​សកម្ម​ភាព​ផ្សេង​ៗ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ ប្រទេសកម្ពុជា ហើយជាពិសេសនៅគ្រប់ការលំបាក សម្តេច​តេជោ​ប្រធានគណបក្សប្រជាជនកម្ពុជា មិនដែលរត់ចោលប្រជាជនម្តងណានោះទេ។ ដើម្បី​រក្សាសន្តិសុខ ស្ថិរភាពនយោបាយនៅកម្ពុជា យើងត្រូវ​ចូលរួម​ថែ​រក្សា​ទាំង​អស់​គ្នាបន្ត​ទៅ​ទៀត​ កុំជឿការញ៉ូសញ៉ុងរបស់ពួកជនអគតិ ដែល​មាន​បំណង​បំផ្លិច​បំផ្លាញ​ដល់​សុខ​សន្តិភាព​នៅ​កម្ពុជា​ និងសូមអញ្ជើញទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា២០២៣ខាងមុខនេះទាំងអស់គ្នា។

ក្នុង​ឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនដល់វត្ត ទួលសាលា មាន​ទ័យ​ទាន គ្រឿងឧបភោគបរិភោគ និងថវិកា ៥ពាន់ដុល្លាអាមេរិក, ព្រម​ទាំង​បាន​ចែក​ជូន​តាជី​យាយ​ជី មន្ត្រីក្រុមប្រឹក្សាអាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ យុវជន និងប្រជាពលរដ្ឋ ឃុំអន្លង់រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាលជាច្រើនទៀតផងដែរ៕ អត្ថបទ៖ ម៉ក់ រ៉េនីតា



អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm