ក្រុមបាតុករគាំទ្រកញ្ឆាបានធ្វើបាតុកម្មនៅទីក្រុងសាវប៉ូឡូ កាលពីថ្ងៃសៅរ៍(១៧ មិថុនា) ដើម្បីទាមទារលុបបំបាត់ទោសឧក្រិដ្ឋសម្រាប់ដំណាំកញ្ឆា។ អំឡុងពេលតវ៉ា ក្រុមអ្នកចូលរួមបានកាន់ស្លាកសញ្ញាការពារការប្រើប្រាស់កញ្ឆា និងថែមទាំងជក់កញ្ឆានៅតាមផ្លូវទៀតផង។
នាង Angela Boin សមាជិកក្រុមបាតុកម្ម Maesconhas បាននិយាយថា ក្នុងចំណោមការទាមទារសំខាន់ៗជាច្រើននោះគឺមានការទាមទារឲ្យលើកតម្លៃកញ្ឆាជាការប្រើប្រាស់តាមបែបវេជ្ជសាស្ត្រ ដោយនិយាយលេងពាក្យថា “កញ្ឆា” មានន័យជាភាសាព័រទុយហ្គាល់ថា “ម្ដាយ”។
បច្ចុប្បន្ននេះ ប្រទេសប្រេស៊ីលអនុញ្ញាតឱ្យលក់ និងផលិតផលិតផលកញ្ឆា ប៉ុន្តែក្រុមហ៊ុននានាត្រូវតែនាំចូលចំណែកផ្សំសំខាន់ជាច្រើនទៀត។
នៅឆ្នាំក្រោយ តុលាការកំពូលរបស់ប្រទេស នេះ (STJ) ត្រូវបានគេរំពឹងថានឹងសម្រេចថាតើក្រុមហ៊ុន និងកសិករ អាចដាំដំណាំកញ្ឆានេះបានដែរយ៉ាងណា៕ អត្ថបទ៖ ស្រីទាវ

