ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានរៀបចំការជួបជុំនយោបាយជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ចាប់តាំងពីបានប្រកាសការចាប់ផ្តើមយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោកកាលពីខែមេសា។ លោក Biden បានព្យាយាមស្វែងរកការគាំទ្រសម្រាប់ការឈរឈ្មោះឆ្នាំ ២០២៤ របស់ខ្លួនទៅកាន់សមាជិកសហជីពនៅទីក្រុង Philadelphia ។

លោក Biden បានគាំទ្រការចរចាជាសមូហភាពនៅក្រុមហ៊ុននានា ដោយលុបនូវច្បាប់នានាដែលត្រូវបានអនុវត្តន៍ដោយអ្នកកាន់តំណែងមុនរបស់លោកមកពីគណបក្សសាធារណរដ្ឋ និងជាគូប្រជែងឈានមុខគេរបស់ខ្លួនគឺលោក Donald Trump ដែលធ្វើឲ្យចុះខ្សោយច្បាប់ការពារកម្មករ បានជំរុញឱ្យលុបចោលនូវការកាត់បន្ថយចំនួនសមាជិកភាពសហជីពជាច្រើនទសវត្សរ៍ហើយ និងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ការងារសហជីពក្នុងការសាងសង់ស្ពាន និងកំពង់ផែជុំវិញប្រទេស។
នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Biden បានលើកឡើងអំពីកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធចំនួន ១,២ ពាន់ពាន់លានដុល្លារ ដែលបានអនុម័តជាមួយនឹងការគាំទ្រទ្វេភាគីនៅក្នុងសភា។
ហេដ្ឋារចនាសម្ព័ន្ធ គឺជាប្រធានបទសំខាន់នៃដំណើរទស្សនកិច្ចដែលលោក Biden បានធ្វើឡើងនៅមុនថ្ងៃនោះ។ លោក Biden បានទស្សនាកន្លែងកើតហេតុនៃផ្លូវហាយវេ I-95 ដែលបានបាក់ក្នុងរដ្ឋ Pennsylvania។ លោកបានសន្យាថានឹងផ្តល់មូលនិធិសង្គ្រោះបន្ទាន់ចំនួន ៣ លានដុល្លារ ហើយបានសន្យាថានឹងសាងសង់ផ្លូវនោះឡើងវិញក្នុងពេលវេលាកំណត់៕ អត្ថបទ៖ ស្រីទាវ
