អ្នកជំនាញអន្តរជាតិ៖ រុស្ស៊ីទំនងជានៅពីក្រោយការបាក់ទំនប់របស់អ៊ុយក្រែន

2023/06/18 10:14:43 pm        249

ក្រុមអ្នកជំនាញផ្នែកច្បាប់ដែលជួយរដ្ឋអាជ្ញាអ៊ុយក្រែនក្នុងការស៊ើបអង្កេតបាននិយាយនៅក្នុងគំហើញបឋម ដែលចេញផ្សាយកាលពីថ្ងៃសុក្រ (១៦ មិថុនា)ថា វាទំនងជាមាន "ភាគរយខ្ពស់" ដែលថា​ការបាក់ទំនប់ Kakhovka នៅភាគខាងត្បូង​អ៊ុយក្រែន​ គឺ​បណ្តាល​មក​ពី​គ្រឿង​ផ្ទុះ​ដែល​ដាក់​បង្កប់​ដោយជនជាតិរុស្ស៊ី។

អ្នកជំនាញនៃក្រុមហ៊ុនច្បាប់សិទ្ធិមនុស្សអន្តរជាតិ Global Rights Compliance ដែលកំពុង​អនុវត្ត​កិច្ច​ខិតខំប្រឹងប្រែងគាំទ្រដោយលោកខាងលិច ដើម្បីគាំទ្រ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឃោរឃៅ​ក្នុង​ប្រទេសអ៊ុយក្រែន បានចុះទៅពិនិត្យតំបន់ Kherson ចាប់ពីថ្ងៃទី ១០ ដល់ ១១ ខែមិថុនា ជាមួយអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន និងក្រុមស៊ើបអង្កេតមកពីតុលាការព្រហ្មទណ្ឌអន្តរជាតិ។

មេធាវីជនជាតិអង់គ្លេសលោកស្រី Catriona Murdoch ដែលដឹកនាំ​ការ​ស៊ើប​អង្កេត​ក្រុម​យុត្តិធម៌​ចល័ត​បាន​និយាយ​នៅ​ក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារទំនប់​ដោយ​ចេតនា​អាច​បង្កើត​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ពីព្រោះអំពើទាំងនោះ ត្រូវ​បាន​សន្មត់​ថា​ជា​ទ្រង់ទ្រាយ នៃបំផ្លិចបំផ្លាញទៅលើជនស៊ីវិល ប្រសិន​បើ​ពុំមាន​ការ​ចាប់​យក​គោល​បំណង ដើម្បី​ប្រយោជន៍យោធា។

ពួកគេបានច្រានចោលទ្រឹស្តីដែលថា ការបាក់ទំនប់ដ៏​មហន្តរាយ​នោះ​អាច​បណ្តា​ល​មក​ពី​ការ​គ្រប់​គ្រង​មិន​បាន​ត្រឹមត្រូវតែម្យ៉ាងនោះ។ ការវាយប្រហារនេះ​អាច​ក្លាយ​ជា​ផ្នែក​មួយ​ នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិដ៏ទូលំទូលាយ ប៉ុន្តែក្រុមស៊ើបអង្កេត​នេះ​មិន​ទាន់​បាន​ប្រកាស​កំណត់​យក​ជាផ្លូវ​ការ​ទេ​។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែនថា ការបំផ្លាញទំនប់ Kakhovka នោះជាយុទ្ធសាស្ត្រគាំទ្រដោយលោកខាងលិច ដើម្បីធ្វើឲ្យជម្លោះកើនឡើង។ អ៊ុយក្រែន​កំពុងស៊ើបអង្កេតការបំផ្ទុះនេះថាជាឧក្រិដ្ឋកម្មសង្គ្រាម និងលទ្ធភាព នៃ​ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន​ជា​ឧក្រិដ្ឋឬហៅថា "ឧក្រិដ្ឋបរិស្ថានដោយចេតនា"៕ អត្ថបទ៖ ស្រីទាវ

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm