ក្រុមបុរសស្រលាញ់ភេទដូចគ្នា ស្ត្រីស្រឡាញ់ភេទដូចគ្នា អ្នកមានសម្ព័ន្ធភេទទាំងពីរ អ្នកកែភេទ អ្នកស្រលាញ់ចម្រុះភេទ និងបុរសកែភេទ ព្រមទាំងក្រុមអ្នកគាំទ្ររបស់ពួកគេបានដើរដង្ហែនៅក្នុងក្បួនដង្ហែឥន្ទនូទីក្រុង Vienna ប្រទេសអូទ្រីស កាលពីថ្ងៃសៅរ៍ (១៧ មិថុនា) ហើយទាមទារសិទ្ធិស្មើគ្នាសម្រាប់មនុស្សគ្រប់គ្នា។

ក្រុមអ្នកចូលរួមស្ថិតក្នុងសម្លៀកបំពាក់ចម្រុះពណ៌បានរាំលេងជាមួយតន្ត្រីប៉ុបនៅលើផ្លូវថ្មើរជើង និងតាមដងផ្លូវនានា។
លោក Peter Hacker សមាជិកក្រុមប្រឹក្សាក្រុងនៃគណបក្សសង្គមប្រជាធិបតេយ្យបាននិយាយថា ក្បួនដង្ហែប្រចាំឆ្នាំនេះគឺជាផ្នែកមួយនៃ "សេរីភាព" ហើយថាវាមានសារៈសំខាន់ចំពោះក្រុមអាជ្ញាធរក្នុងរដ្ឋធានី នៃប្រទេសអូទ្រីសក្នុងការមិនជ្រៀតជ្រែកលើសិទ្ធិរបស់ប្រជាជនដោយប្រើសំណួរថាតើអ្នកណាស្រឡាញ់អ្នកណា ឬអ្នកណារស់នៅជាមួយអ្នកណានោះទេ ដោយមានន័យសំដៅលើបុរសស្រឡាញ់បុរស និងស្រ្តីស្រឡាញ់ស្រ្តី៕ អត្ថបទ៖ ស្រីទាវ
