នាវាឆ្មាំល្បាតឆ្នេរអេស្ប៉ាញមួយគ្រឿងបាននាំជនអន្តោប្រវេសន៍ ៣៨នាក់ ទៅកាន់កំពង់ផែ Arguineguin ក្នុងកោះ ក្រានកាណារីយ៉ា កាលពីថ្ងៃសៅរ៍ (១៧ មិថុនា) បន្ទាប់ពីស្ទាក់ចាប់បាននៅក្នុងទូកឈើមួយគ្រឿងដែលដឹកពួកគេនៅក្នុងមហាសមុទ្រអាត្លង់ទិក។ ក្រុមអាជ្ញាធរបាននិយាយថា ជនអន្តោប្រវេសន៍ ដែលមានដើមកំណើតមកពីទ្វីបអាហ្រ្វិកទាំងនោះ រួមមានអនីតិជនយ៉ាងតិច ១០នាក់ ហើយពួកគេត្រូវបានទៅយកនៅចម្ងាយ ៦ ម៉ាយពីកោះ ក្រានកាណារីយ៉ា។
សរុបមកមានជនអន្តោប្រវេសន៍ចំនួន ៨.១៤០នាក់ បានទៅដល់ប្រទេសអេស្ប៉ាញតាម សមុទ្រ រួមទាំងប្រជុំកោះកាណារី ក្បែរឆ្នេរសមុទ្រអាហ្រ្វិក ដោយថយចុះចំនួន ២៧% ពីឆ្នាំ ២០២២។ យោងតាមអង្គការសប្បុរសធម៌ Walking Borders របស់អេស្ប៉ាញ មនុស្សចំនួន ២.៣៩០ នាក់បានបាត់បង់ជីវិតដោយសារព្យាយាមទៅកាន់ប្រទេសអេស្ប៉ាញដោយសមុទ្រជាចម្បងកាលពីឆ្នាំ ២០២២៕ អត្ថបទ៖ ស្រីទាវ

