ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ និងមានមោទនភាពចំពោះសមិទ្ធផលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សម្តេចតេជោ បានប្រកាសថ្លែងអំណរគុណជប៉ុន បារាំង និងអឺរ៉ុប ដែលបានជួយកម្ពុជាក្នុងដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងក្រុងតាខ្មៅ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការទំនើបកម្មជាបន្តបន្ទាប់អាងប្រព្រឹត្តកម្មទឹកស្អាតនៅភ្នំពេញ គឺជាផ្នែកមួយដ៏ធំសម្រាប់ជំរុញចរន្តទឹកស្អាតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានសំពាធទឹកបាញ់ចេញរហូតដល់២៨ម៉ែត្រឯណោះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការធ្វើទំនើបកម្មអាងប្រព្រឹត្តកម្មទឹកស្អាតត្រូវបានធ្វើឡើងជាជំហានៗ ដោយទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូប/ថ្ងៃ និងទី២ មានសមត្ថភាពផលិត ១៩៥.០០០ម៉ែត្រ/ថ្ងៃ និងគម្រោងទី៣ នឹងមានសមត្ថភាពផលិតទឹកបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់នៅជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះពេលនេះ យើងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ តែតម្រូវការទឹកស្អាត នឹងកើនឡើងជាបន្តបន្ទាប់តាមរយៈកំណើនប្រជាជន, កំណើនលំនៅឋាន និងរោងចក្រសហគ្រាស ក្រុមហ៊ុនជាដើម។
សម្តេចតេជោ បានប្រកាសអំពាវនាវដល់ទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍ-AFD បន្តជួយដល់កម្ពុជាលើវិស័យទឹកស្អាត និងអរគុណក្រុមហ៊ុនចិនវ៉ាងស៊ី ដែលបានកសាងអគារ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្វីត្បឹតយើងមិនអាចទាញអតីតកាលមកបាន តែយើងអាចរំលឹកពីអតីតកាល និងយកវាមកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងសម្រាប់បច្ចុប្បន្នកាល និងធ្វើឱ្យប្រសើរឡើងសម្រាប់ពេលអនាគត។
សម្តេចតេជោ បានរំលឹកគ្រាអតីតកាល ដែលសម្តេចត្រូវបាត់បង់កូនម្នាក់(រលូត) បន្ទាប់ពីភរិយារបស់សម្តេច ពេលកំពុងមានផ្ទៃពោះ តែងចុះទៅដងទឹកទន្លេ ដើម្បីយកមកប្រើប្រាស់ប្រចាំថ្ងៃ ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន គឺបង្កើតជាក្រុងថ្មី សម្រាប់ខេត្តកណ្ដាល ដូច្នេះមិនអនុញ្ញាតឱ្យកាត់ចូលជាក្រុងរបស់រាជធានីភ្នំពេញទេ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងនោះអ្នកដែលប្រើប្រាស់ទឹកមិនលើស៧ម៉ែត្រគូប គឺតម្លៃទឹក១ម៉ែត្រគូបត្រឹម៤០០ រៀលប៉ុណ្ណោះ ហើយអ្នកដែលប្រើទឹកចាប់ពី៨ម៉ែត្រគូបដល់១៥ ម៉ែត្រគូបតម្លៃ៧២០រៀល ក្នុង១ម៉ែត្រគូបប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រទេសមានសន្ដិភាព ទោះបីប្រឈមបញ្ហាកូវីដ-១៩ ប៉ុន្ដែរាជរដ្ឋាភិបាល បានកសាងសមិទ្ធផលថ្មីៗជាច្រើនសម្រាប់កម្ពុជា។«បើយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសយើងនឹងរឹតតែរីកចម្រើនទៅមុខ»។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយបោះឆ្នោតសម្ដេច នឹងបន្តចុះសួរសុខទុក្ខជាមួយកម្មករកម្មការិនីចំនួន១០កន្លែងទៀត ដោយចាប់ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣។
សម្ដេចតេជោ បន្តបញ្ជាក់ថា ការចុះជួបកម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថា តើសម្រេចបានដល់កម្រិតណាខ្លះ?។
សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យលើពីការរំពឹងទុក ជាពិសេសបានអនុវត្តនូវគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ក្នុងការផ្ដល់នូវការឧបត្ថម្ភគាំទ្រលើការចំណាយផ្សេងៗដល់ប្រតិភូកីឡា និងអត្តពលិកទាំងអស់រួមជាមួយនឹងការផ្ដល់ការចូលទស្សនា និងការចេញផ្សាយដោយមិនគិតថ្លៃ។