ព្យុះស៊ីក្លូនបណ្តាលឲ្យមនុស្ស ១៣ នាក់ស្លាប់នៅភាគខាងត្បូងប្រទេសប្រេស៊ីល

2023/06/19 09:21:15 am        171

ប្រេស៊ីល៖​ យោងតាមអាជ្ញាធររដ្ឋបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៣ នាក់បានស្លាប់នៅក្នុងរដ្ឋ Rio Grande do Sul (រីយ៉ូ គ្រែន ឌូ ស៊ូល) ភាគខាងត្បូងប្រទេសប្រេស៊ីល បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិចដ៏ខ្លាំងក្លា បានវាយប្រហារតំបន់នេះកាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា។

រដ្ឋាភិបាលទីក្រុង Rio Grande do Sul បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ព្យុះនេះបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ហើយការស្វែងរករបស់ឧទ្ធម្ភាគចក្រកំពុងធ្វើឡើងនៅក្នុងស្រុកជិតខាងដែលជន់លិចដោយទឹកជំនន់ ដើម្បីស្វែងរកមនុស្ស ៥ នាក់ផ្សេងទៀតដែលបានបាត់ខ្លួន។

ក្រៅពីការបញ្ជូនជំនួយតាមឧទ្ធម្ភាគចក្រ នៅតាមទីទីក្រុងលិចទឹកមួយចំនួន ក្រុមអ្នកជួយសង្គ្រោះបានប្រើទូកដើម្បីអាចជួយពលរដ្ឋដែលរងផលប៉ះពាល់។ វាជាការវាយប្រហារដ៏អាក្រក់បំផុតមួយនៅលើផ្លូវរបស់ព្យុះស៊ីក្លូនគឺទីក្រុង Caraa ដែលមានប្រជាជនជាង ៨,០០០ នាក់។

អាជ្ញាធរបាននិយាយថា គិតត្រឹមយប់ថ្ងៃសុក្រ ក្រុង Maquine(ម៉ាគីន) ជាទីក្រុងនៅឆ្នេរសមុទ្រភាគខាងកើតបានទទួលទឹកភ្លៀងប្រហែល៣០ សង់ទីម៉ែត្រ។ ពលរដ្ឋជាច្រើននៅក្នុងតំបន់ដែលរងផលប៉ះពាល់បានជ្រកកោននៅក្នុងទីកន្លែងហាត់កីឡា នៅទីក្រុងរបស់ពួកគេ។ អាជ្ញាធរបានចេញការព្រមានអំពីហានិភ័យនៃបំណាក់ដីនៅតំបន់មួយចំនួន។ អភិបាលរដ្ឋលោក Eduardo Leite បាននិយាយថា សម្រាប់ពេលនេះ អាទិភាពគឺការជួយសង្គ្រោះប្រជាជន និងការពារអ្នកទាំងឡាយណាដែលរងផលប៉ះពាល់។ លោកបាននិយាយថា ការងារកសាងឡើងវិញនឹងចាប់ផ្តើមនៅពេលបន្ទាប់។ ទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងប្រទេសប្រេស៊ីលគឺជារឿងធម្មតា ហើយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញជាច្រើនទសវត្សរ៍មកហើយ។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am