គ្រួសារជាច្រើន បញ្ចុះសកសពមនុស្សជាទីស្រលាញ់ បន្ទាប់ពីមនុស្ស ៣៧ នាក់ស្លាប់ក្នុងការវាយប្រហារលើសាលារៀន នៅអ៊ុយហ្គង់ដា

2023/06/19 09:24:36 am        178

អ៊ុយហ្គង់ដា៖ សមាជិកគ្រួសារជាច្រើនបានបញ្ចុះសាកសពមនុស្សជាទីស្រលាញ់របស់ពួកគេកាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា បន្ទាប់ពីអ្នកវាយប្រហារដោយក្រុមដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមបានសម្លាប់សិស្សសាលាអនុវិទ្យាល័យយ៉ាងហោចណាស់ ៣៧ នាក់ នៅប្រទេសអ៊ុយហ្គង់ដា។

សមាជិកនៃកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាម បានសម្លាប់សិស្សកាលពីល្ងាចថ្ងៃសុក្រ នៅសាលាអនុវិទ្យាល័យ Lhubirira ក្នុងទីក្រុងអឹមផន់វ៉េ(Mpondwe) ជិតព្រំដែនជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

យោធា និងនគរបាល បាននិយាយថា អ្នកវាយប្រហារក៏បានចាប់ពង្រាត់សិស្សចំនួន ៦ នាក់ ហើយបានរត់គេចខ្លួនទៅកាន់ឧទ្យានជាតិ Virunga ឆ្លងព្រំដែន។ ជោគវាសនារបស់សិស្សទាំង៦នាក់នៅពុំទាន់ដឹងនៅឡើយ។

អាជ្ញាធរបាននិយាយថា ទាហានកាន់តែច្រើនបានចូលរួមក្នុងការស្វែងរកនៅក្នុងតំបន់ដែលរួមមានភ្នំ Rwenzori ពីកន្លែងដែលកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាម (ADF) បានចាប់ផ្តើមការបះបោររបស់ពួកគេប្រឆាំងប្រធានាធិបតីអ៊ុយហ្គង់ដាលោក Yoweri Museveni ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។

អ្នកនាំពាក្យក្រសួងការពារជាតិលោក Felix Kulayigye បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុគ្គលិកយោធាបានឃើញសាកសពអ្នកស្លាប់នៅពេលពួកគេទៅដល់សាលារៀន។ នគរបាលនិយាយថា មនុស្សប្រាំបីនាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដោយមានរបួសធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារ។

នគរបាលនិងយោធាបាននិយាយថា ក្រុមអ្នកវាយប្រហារមានចំនួនប្រហែលប្រាំនាក់ បានដុតបំផ្លាញអន្តេវាសិកដ្ឋាន និងលួចយកអាហារ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am