[UPDATE] លោក Blinken ជួបអ្នកការទូតកំពូល និងអាចជួបប្រធានាធិបតីចិន នៅថ្ងៃចន្ទនេះ ក្រោយការពិភាក្សាជាមួយប្រមុខការទូតចិន

2023/06/19 09:42:39 am        196

ប្រមុខការទូតអាមេរិក លោក Antony Blinken បានជួបអ្នកការទូតជាន់ខ្ពស់ និងអាចជួប​ប្រធានាធិបតីចិន​នៅថ្ងៃចន្ទនេះ ជាថ្ងៃ​ចុង​ក្រោយ នៃដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ក្នុង​បំណងទប់ស្កាត់ការមិនឯកភាពគ្នាជាច្រើនរបស់គូប្រជែងជាយុទ្ធសាស្រ្ត កុំឲ្យ​ទំនាក់​ទំនង​កាន់​តែ​ដុនដាបថែមទៀត។

ជាប្រមុខការទូតដំបូងរបស់សហរដ្ឋអាមេរិក ដែលបានទៅបំពេញទស្សនកិច្ចក្នុងប្រទេសចិន រយៈ​ពេល ៥ឆ្នាំ​មកនេះ លោក Blinken បានជួបពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា រយៈ​ពេល​ ៧ម៉ោងកន្លះ ជាមួយប្រមុខការទូតចិន លោក ឈីន កាង (Qin Gang) កាលពី​ថ្ងៃ​អាទិត្យ ទោះបី ជាប្រមុខការទូតទាំង២ពី ទំនងពុំបានបង្កើតវឌ្ឍភាពដ៏រឹងមាំស្ដីពីជម្លោះនានា ដែល​រួមទាំង បញ្ហាកោះតៃវ៉ាន់ ពាណិជ្ជកម្ម សិទ្ធិមនុស្ស និង ការនាំចូលទំនិញខុសច្បាប់ជាដើម ក៏ដោយក្ដី ។ 

ភាគីទាំង២ បានបង្ហាញ​បំណង​រក្សាទំនាក់ទំនង​ប្រកប​ដោយ​ស្ថិរភាព​ទោះ​បី​ជាមន្ត្រី​អាមេរិក​មួយ​រូប​បាន​ហៅ ថាជាការខ្វែងគំនិតដ៏ជ្រៅក៏ដោយ និងបានឯកភាពថា លោកឈីន នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្តការសន្ទនា បន្ថែមទៀត ត្បិតពុំបាន​ប្រកាស​ពី​កាល​បរិច្ឆេទ​ក៏​ដោយ។

លោក Blinken បានជួបប្រមុខការទូតជាន់ខ្ពស់របស់ចិន លោក Wang Yi នៅថ្ងៃចន្ទនេះ ប៉ុន្តែ មាន​ការផ្ដោតខ្លាំងទៅលើបញ្ហាថាតើលោកនឹងជួបលោកប្រធានាធិបតីចិន Xi Jinping ឬអត់ ។

ក្រុម​មន្ត្រីអាមេរិក និង ក្រុមអ្នកវិភាគរំពឹងថា ដំណើររបស់លោក Blinken នឹងត្រួសត្រាយផ្លូវ សម្រាប់​កិច្ចប្រជទ្វេភាគីបន្ថែមទៀត ដែលនឹងមកដលក្នុងពេលប៉ុន្មានខែខាងមុខ និងអាចរៀប​ចំ​ឲ្យ​មាន​ជំនួ​បរវាងលោក Xi និងលោក Biden នៅជំនួបកំពូលពហុភាគីនៅពេលក្រោយឆ្នាំនេះ។  

ខណៈដែលភាគីទាំង២ បាននិយាយថា ការពិភាក្សាកាលពីថ្ងៃអាទិត្យ ប្រកបដោយការស្ថាបនា ប្រមុខ​ការទូតទាំង២ទំនងជាបានព្រមព្រៀងតិចតួច ក្រៅតែពី​ការ​សន្ទនា​ដែល​នឹង​បន្ត​នៅ​ឯ​ជំនួប​ចុង​ក្រោយ​ក្នុ​ងទីក្រុងវ៉ាស៊ីនតោន និងកំពុងធ្វើការ​ ដើម្បី​បង្កភាព​ងាយ​ស្រួល​សម្រាប់​ពលរដ្ឋ​របស់​ប្រទេស​ទាំង​២ ក្នុងការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំង២៕ អត្ថបទ៖ សុខមាន


អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am