មនុស្សស្លាប់៤នាក់ និងរបួសរាប់សិបនាក់ ក្នុងយប់ដ៏ចលាចលនៃការបាញ់ប្រហារទ្រង់ទ្រាយធំ នៅទូទាំងប្រទេស

2023/06/19 05:33:42 pm        185

អាមេរិក៖ យ៉ាងហោចណាស់មនុស្ស ៤នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត បានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារ ៣កន្លែងខុសគ្នា ដោយកើតឡើងនៅក្នុងរដ្ឋ Illinois, Missouri និង Washington ដែលនេះជាយប់ដ៏គួរឲ្យខ្លាចនៃការកើតមានអំពើហិង្សាដោយការប្រើប្រាស់កាំភ្លើង។

នគរបាលបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ២២នាក់ទៀតបានរងរបួស នៅឯហាងលក់ទំនិញមួយកន្លែង នៅ Willowbrook រដ្ឋ Illinois ជាយក្រុងភាគនិរតីនៃទីក្រុង Chicago។ អាជ្ញាធរ បានពណ៌នាការជួបជុំនេះថា ជា «ការប្រារព្ធទិវា ១៩មិថុនា» ដោយស្ងប់ស្ងាត់ ដែលបានចាប់ផ្តើមនៅវេលាម៉ោង ៦ល្ងាចថ្ងៃសៅរ៍។

នាយរងនគរបាលលោក Eric Swanson បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យថា សាក្សី និងរបាយការណ៍ពីជនរងគ្រោះបឋម បានបង្ហាញថា មានមនុស្សយ៉ាងហោចណាស់ ២០នាក់ ត្រូវបានរងការបាញ់ប្រហារ ហើយនៅពេលនេះជនរងគ្រោះម្នាក់បានស្លាប់ហើយ។ 

លោកបន្តថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ហើយថាឈ្មោះ និងអាយុរបស់អ្នកទាំងនោះមិនទាន់ដឹងនៅឡើយទេ។ មនុស្សមួយចំនួនបានរងរបួសផងដែរ ពេលរត់គេចខ្លួន ប៉ុន្តែមិនមែនត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងនោះឡើយ។ លោកបានបន្ថែមថា មូលហេតុដែលនៅពីក្រោយការបាញ់ប្រហារនេះ គេនៅមិនទាន់ដឹងច្បាស់លាស់ទេ ហើយករណីនេះនៅតែស៊ើបអង្កេតយ៉ាងសកម្ម។

ក្នុងហេតុការណ៍មួយទៀត មនុស្ស ២នាក់ បានស្លាប់ និង ៣នាក់ផ្សេងទៀត បានរងរបួស ជាច្រើនម៉ោងនៅមុនពេលប្រារព្ធពិធីបុណ្យតន្ត្រីរាំកម្សាន្តមួយ «Beyond Wonderland» ក្នុងរដ្ឋវ៉ាស៊ីនតោន។ នៅទីនោះ នគរបាលបាននិយាយថា មាននរណាម្នាក់ បានបាញ់រះសំដៅទៅហ្វូងមនុស្សនៅកន្លែងបោះជំរុំក្បែរ Gorge Amphitheatre ក្នុងទីក្រុងតូចមួយ George ចម្ងាយប្រហែល ១៥០ម៉ាយល៍ (ប្រមាណជាង ២៤១គីឡូម៉ែត្រ) ភាគខាងកើតទីក្រុង Seattle (ស៊ីអាតថល)។

ដោយឡែកនគរបាលក្រុង St. Louis (សេន ល្វីស) បានឲ្យដឹងថា ការបាញ់ប្រហារដ៏សាហាវមួយ បានកើតឡើងនៅក្រោយម៉ោង ១ទៀបភ្លឺ ក្នុងទីក្រុងនេះ ហើយហេតុការណ៍នោះ បានបណ្ដាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង ៩នាក់ផ្សេងទៀត បានរងរបួស។ នគរបាល បានបន្ថែមកាលពីថ្ងៃអាទិត្យថា ជនរងគ្រោះមានអាយុចន្លោះពី ១៥ឆ្នាំទៅ ១៩ឆ្នាំ ដោយនាយនគរបាល លោក Robert Tracy បានប្រាប់ថា អ្នកដែលបានស្លាប់ មានវ័យ១៧ឆ្នាំ។

សូមបញ្ជាក់ថា យោងតាមបណ្ណាសារអំពើហិង្សារដោយកាំភ្លើង (Gun Violence Archive) ដែលជាគម្រោងមិនស្វែងរកប្រាក់ចំណេញដែលតាមដានហេតុការណ៍អាក្រក់នានា បានឲ្យដឹងថា មានការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ៣០៧ករណី ក្នុងឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm