រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប៖ បេសកកម្មសន្តិភាពអាហ្វ្រិកទៅកាន់អ៊ុយក្រែន និងរុស្ស៊ី ជួយបើកផ្លូវឲ្យមានកិច្ចសន្ទនាការទូត

2023/06/19 05:40:10 pm        162

អេហ្ស៊ីប៖ លោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បាននិយាយ កាលពីថ្ងៃអាទិត្យ (ទី១៨ ខែមិថុនា) ថា គណៈប្រតិភូសន្តិភាពរបស់មេដឹកនាំអាហ្រ្វិក កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីជំរុញឲ្យមាន «ការវិលត្រឡប់ទៅរកការសន្ទនាការទូតវិញ» នៅក្នុងជម្លោះកំពុងបន្តមានជាមួយរុស្ស៊ី ដែលចាប់តាំងពីឆ្នាំមុនមក បានបង្កអស្ថិរភាពដល់តម្លៃស្បៀងអាហារ និងថាមពលសកល ដោយបាន និងកំពុងវាយប្រហារទ្វីបអាហ្វ្រិកដែលបានជួបនឹងការលំបាកនេះរួចស្រេចហើយ។

ក្នុងសន្និសីទសារព័ត៌មាន នៅឯរដ្ឋធានីគែរ (Cairo) នៃប្រទេសអេហ្ស៊ីបជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ឬ EU លោក Josep Borrell លោក Shoukry បាននិយាយថា ជម្លោះនេះបានបង្កផលប៉ះពាល់ដល់ទ្វីបអាហ្រ្វិកផ្នែកអតិផរណា សន្តិសុខស្បៀង និងសន្តិសុខថាមពល។

ចំណែកឯលោក Borrell វិញ បានប្រាប់ថា សហភាពអឺរ៉ុប ឬ EU បានសន្យាផ្តល់ប្រាក់ចំនួន ២០លានអឺរ៉ូ (ជិត ២២លានដុល្លារ) ដើម្បីគាំទ្រដល់ប្រទេសអេហ្ស៊ីប ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយជនភៀសខ្លួនស៊ូដង់ នៅក្នុងប្រទេសនេះ ចាប់តាំងពីការផ្ទុះឡើងនៃការប្រយុទ្ធគ្នា នៅប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួន។

តែជាមួយគ្នានេះ លោក Shoukry ក៏បានសង្កត់ធ្ងន់ក្នុងអំឡុងសន្និសីទសារព័ត៌មាននោះថា លោកមានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់សហភាពអែរ៉ុប ឬ EU ក្នុងការពន្យារពេលកិច្ចប្រជុំជាមួយប្រទេសសម្ព័ន្ធអារ៉ាប់។ ការសម្រេច ក្នុងការពន្យារពេលនោះ បានធ្វើឡើងបន្ទាប់ពីរដ្ឋអារ៉ាប់បានទទួលយកប្រទេសស៊ីរីឲ្យចូលក្នុងសម្ព័ន្ធអារ៉ាប់ជាថ្មី៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm