ម្ចាស់មេដាយមាសស៊ីហ្គេម ស៊ូ បាលី ឈ្នះមេដាយសំរឹទ្ធ នៃជើង​ឯកចំបាប់​អាស៊ី U23

2023/06/19 07:18:46 pm        164

សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីចំបាប់ ៤រូប ចូលរួម​ប្រកួត​កីឡា​ចំបាប់​ជើង​ឯកអាស៊ី​អាយុក្រោម ២៣ឆ្នាំ(U23) នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីចុងសប្ដាហ៍​កន្លង​ទៅ ខណៈកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ដោយម្ចាស់មេដាយមាសស៊ីហ្គេម លើក​ទី៣២ កីឡាករ ស៊ូ ប៉ាលី ។

ការប្រកួត ដែលបានចាប់ផ្ដើម តាំងពីថ្ងៃទី១៧ ខែមិថុនានេះ ក្នុងចំណោមអត្តពលិកកម្ពុជាទាំង ៤រូប គឺមានតែកីឡាករកូនកាត់ខ្មែរ-អ៊ីរ៉ង់ ស៊ូ បាលី ប៉ុណ្ណោះ ដែល​បាន​ឈាន​ដល់​វ​គ្ដ​ដណ្ដើម​មេដាយ​ បន្ទាប់ពីមិត្តរួមក្រុម ៣រូបផ្សេងទៀត បានអស់ឱកាស ក្រោយបរាជ័យក្នុងវគ្គជម្រុះ ។



សម្រាប់ ស៊ូ បាលី ប្រកួតដំបូងរបស់ខ្លួន បានយកឈ្នះកីឡាករម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ក្នុង​លទ្ធផល ១០-០ពិន្ទុ ដើម្បីកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ តែសោក​ស្ដាយ​ក្នុង​វគ្គ​ដ៏​សំខាន់​នេះ ស៊ូ បាលី បានចាញ់កីឡាករទួកមេនីស្ថាន ២-២ នៅវិនាទីចុងក្រោយ នាំឲ្យ​គេ​ខកខាន​ឱកាស​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ។

យ៉ាងណាមិញ ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ រូបនេះ នៅតែអា​ច​សាង​កំណត់​ត្រាថ្មី​ជូន​ប្រទេសកម្ពុជា បន្ទាប់ពីធ្វើការប្រកួតដណ្ដើមមេដាយសំរឹទ្ធ ហើយបានយក​ឈ្នះ​កីឡាករ​ម៉ុង​ហ្គោលី ដោយលទ្ធផល ៦-១ពិន្ទុ កាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជាក់ថា ការ​ចូល​រួម​ប្រកួត​កីឡា​ចំបាប់​ជើងឯកអាស៊ី U23 នេះ គឺជាជំហានថ្មីមួយទៀត សម្រាប់ក្រុមកីឡាករ-កីឡាការិនី​ចំបាប់​កម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសចិន នាចុងខែកញ្ញា ឆ្នាំ​២០២៣ ខាងមុខ ។ រីឯអត្តពលិកចំបាប់កម្ពុជា ៣រូបទៀត ដែលពុំទទួលបានមេដាយ គឺ​មាន​កីឡាករ ម៉ូ សារី, កីឡាការិនី ជា កញ្ញា និងកីឡាការិនី ជឿន ស្រីឡែន៕ អត្ថបទ៖ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm