ជនជាតិប៉ាគីស្ថានជាង ៣០០នាក់ បានស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកជនអន្តោប្រវេសន៍នៅសមុទ្រមេឌីទែរ៉ាណេ

2023/06/19 07:29:16 pm        113

ប៉ាគីស្ថាន៖ ជនជាតិប៉ាគីស្ថានជាង ៣០០នាក់ បានស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ស្ថិតនៅជិតតំបន់ឆ្នេរប្រទេសក្រិក គឺជាសោកនាដកម្មចុងក្រោយគេបង្ហាញពីវិបត្តិជនភៀសខ្លួនដែលសហភាពអឺរ៉ុបកំពុងប្រឈម ស្របពេលដែលមនុស្សរាប់ម៉ឺននាក់ ព្យាយាមស្វែងរកទីជម្រកល្អប្រសើរ គេចចេញពីសង្រ្គាម ការរំលោភបំពាន និងភាពក្រីក្រ ។  

ប្រធានព្រឹទ្ធសភាប៉ាគីស្ថានលោក Muhammad Sadiq Sanjrani បានចេញចំនួនមនុស្សស្លាប់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ដោយរូបលោកសម្តែងនូវមរណទុក្ខ និងចូលរួមចែករំលែកការសោកស្តាយដល់ក្រុមគ្រួសារអ្នកស្លាប់ ។  

លោក Sanjrani និយាយថា ចិត្តគំនិត និងការអធិដ្ឋានរបស់ពួកយើងនៅជាមួយអ្នក ហើយពួកយើងសូមធ្វើអធិស្ឋានដល់ព្រលឹងដែលបានទៅកាន់សុខគតិភព ។ នេះគឺជាឧបទ្ទេវហេតុដ៏អាក្រក់បំផុត ដែលគូសបញ្ជាក់ពីតម្រូវការបន្ទាន់ក្នុងការលើកឡើង និងថ្កោលទោសទង្វើរដ៏គួរស្អប់ខ្ពើមរបស់ក្រុមរត់ពន្ធមនុស្សខុសច្បាប់ ។  

 ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរក្រិក ពុំទាន់បានបញ្ជាក់ពីចំនួនមនុស្សស្លាប់សរុបរបស់ជនជាតិប៉ាគីស្ថាននោះទេ ។  

គួរឲ្យដឹងថា ប៉ាគីស្ថាន កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។  

ដោយឡែក ទីភ្នាក់ងារអន្តោប្រវេសន៍ជាតិ(IOM) បាននិយាយថា បុរស ស្រ្តី និងកុមារប្រហែល ៧៥០នាក់ បាននៅលើទូកមួយគ្រឿង ពេលវាលិចកាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឲ្យវាស្ថិតក្នុងចំណោមសោកនាដកម្មលិចទូកដ៏អាក្រក់បំផុតនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        360
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm