កីឡាករអាមេរិក Frances Tiafoe គ្រងជើងឯកវាយកូនបាល់ Stuttgart Open លើកដំបូង​ក្នុងអាជីព

2023/06/19 07:36:13 pm        178

កីឡាករវាយកូនបាល់អាមេរិក Frances Tiafoe បានក្លាយជាជើងឯក នៃការប្រកួតពានរង្វាន់ Stuttgart Open ក្រោយវាយបកពីក្រោយយកឈ្នះកីឡាករម្ចាស់ផ្ទះអាល្លឺម៉ង់ Jan-Lennard Struff នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាករវ័យ ៣៣ ឆ្នាំ Jan-Lennard Struff បានយកឈ្នះសិតដំបូង ៦-៤ តែកីឡាករអាមេរិក Frances Tiafoe បានវាយបកយកឈ្នះវិញ ២ សិតផ្ទួនៗយ៉ាងតានតឹង ៧-៦(៧-១) និង ៧-៦(១០-៨) ដើម្បីគ្រងជើងឯក Stuttgart Open លើកដំបូង និងជាជើងឯកក្នុងក្របខណ្ឌ Tour លើកទី ៣ នៃអាជព។

ចំណែកការប្រកួតកម្មវិធីផ្សេងទៀត កីឡាករម្ចាស់ផ្ទះហូឡង់ Tallon Griekspoor បានគ្រង​ជើង​ឯក Libema Open នៅលើទឹកដីរបស់ខ្លួនក្រោយយកឈ្នះកីឡាករអូស្រ្តាលី Jordan Thompson នៅវគ្គផ្តាច់ព្រ័ត្រយ៉ាងតានតឹង ៦-៧(៤-៧) ៧-៦(៧-៣) និង ៦-៣។

ក្រឡេកមកការប្រកួតផ្នែកនារីវិញ នៃពានរង្វាន់ Libema Open នេះដែរ កីឡាការិនី Ekaterina Alexandrova គឺជាជើងឯកក្រោយវាយបកយកឈ្នះ Veronika Kudermetova ៤-៦, ៦-៤ និង ៧-៦(៧-៣) ប្រើពេលជិត ៣ ម៉ោង។

កម្មវិធីចុងក្រោយនេះ កីឡាការិនីអង់គ្លេស Katie Boulter បានគ្រងជើងឯកលើកដំបូង​ក្នុង​ក្រប​ខណ្ឌ WTA Tour ក្រោយយកឈ្នះមិត្តរួមជាតិ Jodie Burrage ៦-៣ និង ៦-៣ លើកពាន Nottingham Open។

រំលឹកថា Katie Boulter មិនដែលឆ្លងផុតវគ្គ ៨ នាក់ចុងក្រោយទេ ទើបតែ​លើក​នេះ​បាន​ឈ្នះ​ជើង​ឯក​ ដើម្បី​ឡើងមកលំដាប់ថ្នាក់ Top ៨០ ត្រៀមការប្រកួត Grand Slam, Wimbledon៕ អត្ថបទ៖នាង សុភាវុធ

          

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        85
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        405
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        492

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm