អាមេរិក៖ យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរបានឲ្យដឹងថា បុរសវ័យ៣៣ឆ្នាំម្នាក់ បានធ្លាក់ស្លាប់ពីលើស្ពាន់កញ្ចក់ទាក់ទាញ់ទេសចរដ៏មានប្រជាប្រិយភាព Skywalkស្ថិតនៅលើជ្រលងភ្នំ Grand Canyon ក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក ។

ការិយាល័យរុករក និងសង្រ្គោះតម្រួតស្រុក Mohave បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Facebookថា បុរសម្នាក់នេះ បាននៅលើស្ពាន់កញ្ចក់ Skywalk ស្ថិតលើជ្រលងភ្នំ Grand Canyon West មុនពេលគាត់ឆ្លងកាត់គែម រួចក៏ធ្លាក់ចូលជ្រលងភ្នំខាងក្រោមដែលមានកម្ពស់ជាង ១.២០០ម៉ែត្រ ។
គួរឲ្យដឹងថា កាលពីថ្ងៃទី ៥ ខែមិថុនាកន្លងទៅ ក្រុមបច្ចេកទេសសង្រ្គោះខ្សែពួរ បានឆ្លើយតបនឹងស្ពានកញ្ចក់ Skywalk គឺជាស្ពានរាងជាក្រចកសេះប្រវែងប្រហែល ២១ម៉ែត្រ តភ្ជាប់នឹងគែមជ្រលងភ្នំ បន្ទាប់ពីសេចក្តីរាយការណ៍ថាមាននរណាម្នាក់ ឆ្លងកាត់គែមជ្រលងភ្នំ ។

អ្នកជំនាញខ្សែពួរ ២នាក់ បានឆ្លើយតបជាមួយឧទ្ធម្ភាគចក្រ Rangerរបស់ក្រសួងសុវត្ថិភាពសាធារណៈក្រុង Kingman ដោយធ្វើដំណើរទៅកាន់កន្លែងកើតហេតុ និងបានបញ្ជាក់ថា បុរសម្នាក់ បានស្លាប់ ។
ការិយាល័យតម្រួតស្រុក Mohave កំពុងស៊ើបអង្កេតលើឧបទ្ទេវហេតុដែលបានកើតឡើងនេះ ។
ក្រោយមក សាកសពរបស់បុរសម្នាក់នេះ ត្រូវបានបញ្ជូនទៅកាន់កុលសម្ព័ន្ធ Hualapai គឺជាកុលសម្ព័ន្ធទទួលស្គាល់ដោយរដ្ឋាភិបាលសហព័ន្ធ ស្ថិតនៅតំបន់ភាគពាយព្យរដ្ឋ Arizona ៕
