រាជរដ្ឋាភិបាល បោះផ្សាយលក់មូលបត្រជាង ២៤លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣

2023/06/19 08:17:48 pm        111

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្រ សរុបចំនួន ១០០ លានដុល្លារ រៀល ត្រូវនឹងប្រមាណជាង ២៤ លានដុយល្លារ ក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបង្ហាញថា ​នៅក្នុងត្រីមាសទី១ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួន ២៤,៦៧ លានដុល្លារ ​ត្រូវនឹងប្រមាណ ១២,៣ ភាគរយ នៃទំហំសរុបដែលច្បាប់អនុញ្ញាត ​ដែលមាន ៨១៣ ប៊ីលានដុល្លារ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ​គម្រោង​វិនិយោគសាធារណៈ ​សំដៅលើកស្ទួយកំណើន ​និងផលិតភាពសេដ្ឋកិច្ច។

រដ្ឋាភិបាល បានសម្រេចបោះលក់បណ្ណបំណុលរដ្ឋ ​ចាប់តាំងពីអំឡុងខែកញ្ញា ​ឆ្នាំ២០២២មក តាមរយៈធនគារជាតិនៃកម្ពុជា។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏នឹងបន្ថែមទីផ្សារដាក់លក់មូលបត្រតាមយន្តការថ្មីមួយទៀត របស់ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៣នេះ។

រដ្ឋាភិបាល គ្រោងបោះលក់បណ្ណបំណុលក្នុងទំហំទឹកប្រាក់ ៨១៣ ០០០លានរៀល (ប្រមាណ២០០លានដុល្លារ) ​សម្រាប់ឆ្នាំ២០២៣។ ការបោះលក់បណ្ណបំណុលនេះ គឺដើម្បីកៀរទុនពីវិនិយោគិនក្នុងស្រុកមកបំពេញចំណាយប្រចាំឆ្នាំដែលមានដល់៣៩,២ទ្រីលានរៀល(ប្រមាណ៩,៦ពាន់លានដុល្លារ)។ នេះបើតាមយោង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។

ការសម្រេចបោះលក់មូលបត្ររដ្ឋនេះ មិនត្រឹមដើម្បីបំពេញការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាល​ប៉ុណ្ណោះទេ​ តែវាគឺជាចូលរួមក្នុងការលើកស្ទួយវិស័យមូលបត្រកម្ពុជា ហើយនេះ ជាឆ្នាំទីពីរនៃការ​បោះផ្សាយ​មូលបត្ររដ្ឋ។

ឆ្នាំ២០២២ រដ្ឋាភិបាលសម្រេចបោះលក់បណ្ណបំណុលជាលើកដំបូងក្នុងទំហំ៣០០លានដុល្លារ។សម្រាប់ឆ្នាំ២០២២ រដ្ឋគ្រោងបណ្ណបំណុលក្នុងទំហំ៣០០លានដុល្លារ ជាមួយនឹងគូប៉ុង (អត្រាការប្រាក់)​ ខ្ពស់បំផុត២.២ភាគរយ ។​ប៉ុន្តែដំណើរការនៃការបោះផ្សាយនេះហាក់មិនសូវ​រលូនឡើយ ​ព្រោះតែរងឥទ្ធិពលពីសង្គ្រាមនៅអ៊ុយក្រែន ជាពិសេសការដំឡើងអត្រាការ​ប្រាក់​គោលរបស់ធនាគារដោយផ្តើមចេញពីសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដែលជះឥទ្ធិពលខ្លាំងលើវិស័យ​មូលបត្ររដ្ឋនៅកម្ពុជា ​ក៏ដូចនៅប្រទេសផ្សេងៗក្នុងពិភពលោក៕ អត្ថបទ៖ វណ្ណៈ​


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm