យុវជនត្រៀមខ្លួនរួចរាល់ទៅបោះឆ្នោត ដោយបន្តគំាទ្របក្សប្រជាជនដើម្បីការអភិវឌ្ឍរីកចម្រើនថែមទៀត

2023/06/19 01:26:54 pm        120

ភ្នំពេញ៖ យុវជន បានបញ្ជាក់អះអាងថា នឹងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ហើយនឹងបន្ត គាំទ្រគណបក្សប្រជាជនកម្ពុជា ​ឱ្យដឹកនាំរាជរដ្ឋាភិបាល ដើម្បីធានាបាននូវ​សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនតទៅអនាគត ។

ក្រុមយុវជនរស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា នេះ បានប្រាប់BTVថា ពួកគេ នឹងបន្ត ការគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះថា បក្សនេះ មានស្នាដៃជាច្រើនក្នុងការកសាងអភិវឌ្ឍន៍​ប្រទេសជាតិឱ្យរីកចម្រើន ​ដោយផ្ដើមចេញពីសម្ដេចតេជោ ​ហ៊ុន សែន បានខិតខំប្រឹងប្រែងនាំ​យកសុខសន្តិភាពពេញ​បរិបូរណ៍​ជូនប្រទេសជាតិ​ និងពលរដ្ឋ ​ដោយនយោបាយ ឈ្នះ ឈ្នះ ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ​ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧:០០ព្រឹក ​រហូតដល់ម៉ោង ​៣:០០រសៀល។

ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋ ខ្មែរ ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមាន​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ​មានសុពលភាព (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យ​ការបោះឆ្នោត (ឯ.អ) ។

ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ​ប៉ុន្តែពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិ-ខ្មែរ ឬបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ​ឬកែតម្រូវ ​ប្រជាពលរដ្ឋ អាច​ប្រើប្រាស់​ឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ​ឆ្នាំ២០២៣ ដើម្បីបោះឆ្នោត ។

សម្រាប់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត​ នឹងត្រូវធ្វើជូនប្រជាពលរដ្ឋរយៈពេល ៣០ថ្ងៃ ​ចាប់ពីថ្ងៃទី២២ ខែមិថុនា ​ដល់ថ្ងៃទី២១ ​ខែកក្កដា ឆ្នាំ២០២៣​ នៅគណៈកម្មការឃុំ សង្កាត់រៀបចំ​ការបោះឆ្នោត​ និងត្រូវបញ្ជាក់សុពលភាព​ដោយអាជ្ញាធរឃុំ ​សង្កាត់ ដែលសាមីខ្លួនមាន​ឈ្មោះក្នុងបញ្ជី បោះឆ្នោតផ្លូវការ និងត្រូវបោះឆ្នោត ៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am