ស្ទឹង Derwenស្ថិតនៅស្រុក Lake District បច្ចុប្បន្នបានរីងស្ងួតទាំងស្រុងនៅតាមបាតស្ទឹងមួយចំនួន រួមទាំងកន្លែងដែលវាហូរឆ្លងកាត់ភូមិ Seathwaite គឺជាភូមិស្ថិតក្នុងតំបន់សើមបំផុតរបស់អង់គ្លេស ។

រូបភាពវីដេអូឃ្លីបដែលថតបានកាលពីថ្ងៃអាទិត្យ ឃើញស្ទឹងរីងហួងហែងអស់នៅភូមិ Seathwaite និងភូមិជិតគ្នា Grange បណ្តាលមកពីស្ថានភាពរីងរាំងស្ងួតរយៈពេលយូរ ៣ឆ្នាំជាប់ៗគ្នា ដែលអាចបង្កឲ្យមានគ្រោះមហន្តរាយដល់ជីវិតសត្វព្រៃដែលពឹងអាស្រ័យលើស្ទឹងមួយនេះ ។
ខណៈពេលនោះដែរ ក្រុមអភិរក្សធម្មជាតិ National Trust បានចាប់ដៃគូជាមួយក្រុមអភិរក្សាស្ទឹង West Cumbria River’s Trust ដើម្បីស្វែងរកការស្តាឡើងវិញយុទ្ធសាស្រ្ត ជួយកាត់បន្ថយផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុនៅអាងស្តុកទឹកស្ទឹង Derwent ៕

