ការចាប់ផ្តើមកិច្ចព្រមព្រៀងបទឈប់បាញ់ នាំមកនូវភាពស្ងប់ស្ងាត់នៅរដ្ឋធានីប្រទេសស៊ូដង់

2023/06/19 09:30:44 pm        114

យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក បានឲ្យដឹងថា ជីវិតធម្មតាបានវិលត្រឡប់មកវិញដោយផ្នែកនៅតាមដងផ្លូវនានានៅតំបន់រដ្ឋធានីប្រទេសស៊ូដង់ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAR) និងគូប្រជែងកងកម្លាំងគាំទ្ររហ័ស (RSF) បានព្រមព្រៀងលើបទឈប់បាញ់ថ្មីរយៈពេល ៧២ ម៉ោង។

បទឈប់បាញ់ បានចូលជាធរមានចាប់ពីម៉ោង ០៦:០០ ម៉ោងក្នុងតំបន់កាលពីថ្ងៃអាទិត្យ។ ក្រសួងសុខាភិបាលរបស់ប្រទេសបាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល ១៧ នាក់ រួមទាំងកុមារ៥នាក់ ស្ត្រីនិងមនុស្សចាស់បានស្លាប់ ហើយលំនៅឋានចំនួន ២៥ខ្នងត្រូវបានបំផ្លាញកាលពីថ្ងៃសៅរ៍ក្នុងការវាយប្រហារតាមអាកាសនៅភាគខាងត្បូងទីក្រុង Khartoum ។

ដោយការចាប់ផ្តើមនៃអំឡុងពេលបទឈប់បាញ់កាលពីថ្ងៃអាទិត្យ ពលរដ្ឋជាច្រើនបានចេញមកនៅតាមដងផ្លូវដើម្បីទិញសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ខណៈអ្នកផ្សេងទៀតចាកចេញពីទីក្រុង Khartoum ទៅកាន់តំបន់នៅជុំវិញនោះដែលមានស្ថិរភាព។ បទឈប់បាញ់នេះធ្វើឡើងទាន់ពេលវេលា។ វាផ្តល់ឱ្យយើងនូវឱកាសដើម្បីចាកចេញពីលំនៅឋាននិងដឹងពីស្ថានភាព។ មុននោះ មនុស្សអាចស្នាក់នៅតែក្នុងលំនៅឋានរៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណា បញ្ហាសន្តិសុខ និងមនុស្សធម៌នាពេលបច្ចុប្បន្ននេះ នៅតែធ្ងន់ធ្ងរនៅក្នុងប្រទេសស៊ូដង់ ដោយមានឧបទ្ទវហេតុជាញឹកញាប់នៃការចូលលួច និងប្លន់ រួមផ្សំនឹងកង្វះខាតធនធានវេជ្ជសាស្ត្រ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សជាង ៣.០០០នាក់បានស្លាប់ និង ៦.០០០នាក់បានរងរបួសចាប់តាំងពីជម្លោះបានផ្ទុះឡើង។ មានត្រឹមតែពាក់កណ្តាលនៃមន្ទីរពេទ្យចំនួន១៣០កន្លែង នៅទីក្រុង Khartoum នៅដំណើរការ ហើយមន្ទីរពេទ្យទាំងអស់នៅទីក្រុង West Darfur មិនដំណើរការនោះទេ។ មូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយកាលពីថ្ងៃអាទិត្យថា កុមារជាង ១៣ លាននាក់នៅក្នុងប្រទេសកំពុងត្រូវការជំនួយមនុស្សធម៌បន្ទាន់ ហើយកុមារជាង១លាននាក់ បានភៀសខ្លួនចេញ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះជីវភាពរស់នៅបច្ចុប្បន្នដែលរងការគំរាមកំហែងដោយសារកង្វះទឹក និងស្បៀងអាហារ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm