នគរបាលអូទ្រីសបានចាប់ខ្លួនយុវជនបីនាក់ដែលសង្ស័យថា មានគម្រោងវាយប្រហារប្រឆាំងនឹងក្បួនដង្ហែឥន្ទនូទីក្រុងVienna ប្រទេសអូទ្រីស នេះបើតាមក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យ (១៨ មិថុនា)។

ប្រធានផ្នែកស៊ើបការណ៍ផ្ទៃក្នុង DSN លោក Omar Haijawi-Pirchner បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានរៀបចំដោយការជូនដំណឹងខ្លីថា ជនជាតិអូទ្រីសទាំងនោះគឺជាអ្នកគាំទ្រក្រុមរដ្ឋអ៊ីស្លាមដែលមានអាយុចន្លោះពី ១៤ ទៅ ២០ ឆ្នាំ និងមានដើមកំណើតពីតំបន់ Chechen(ឆេតឈ្នី) និងតំបន់ Bosnian (បូសនី) ។
លោក Haijawi-Pirchner បាននិយាយថា ជនសង្ស័យទាំងនោះក្លាយជាគោលដៅរបស់ក្រុមស៊ើបការណ៍ DSN បន្ទាប់ពីការស៊ើបអង្កេតលើករណី "បណ្តាញភេរវកម្ម"។
យោងតាមលោក Haijawi-Pirchner បានឱ្យដឹងថា ក្បួនព្យុហយាត្រាឥន្ទនូរបស់ទីក្រុង Vienna កាលពីថ្ងៃសៅរ៍ដែលធ្វើឡើងសម្រាប់សិទ្ធិស្រឡាញ់ភេទដូចគ្នា អ្នកមានសម្ព័ន្ធភេទទាំងពីរ អ្នកកែភេទ អ្នកស្រលាញ់ចម្រុះភេទ និងបុរសកែភេទ មានអ្នកចូលរួមប្រហែល ២៥០.០០០ នាក់៕
