មេដឹកនាំឥណ្ឌូនេស៊ីលោក Widodo៖ ទំនាក់ទំនងរឹងមាំជាមួយទីក្រុងតូក្យូ គឺសំខាន់ណាស់ ខណៈព្រះចៅអធិរាជជប៉ុន យាងមកទស្សនកិច្ច

2023/06/19 10:21:28 pm        76

ឥណ្ឌូនេស៊ី ៖ ព្រះចៅអធិរាជជប៉ុន Naruhito បានយាងទៅជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃចន្ទ (ទី១៩ ខែមិថុនា)នេះ ក្នុងអំឡុងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ព្រះអង្គ គិតចាប់តាំងពី​ឡើងគ្រង​រាជបល្ល័ង្គ Chrysanthemum ( គ្រីសានធិម៉ាំ) ក្នុងឆ្នាំ២០១៩។

ព្រះរាជដំណើរទស្សនកិច្ច នៅចន្លោះថ្ងៃទី ១៧-២៣ខែមិថុនារបស់ព្រះចៅអធិរាជ Naruhito និងព្រះអគ្គមហេសី Masako ទៅកាន់ប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ បានកើតឡើងបន្ទាប់ពីមានការយាងអញ្ជើញពីលោក Widodo អំឡុងទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីឆ្នាំមុន។

លោក Widodo បានប្រាប់អ្នកយកព័ត៌មាន នៅមុនពិធីលៀងក្រយាព្រះស្ងោយថ្ងៃត្រង់ផ្លូវការថា៖ «ការយាងដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីមកកាន់ប្រទេសឥណ្ឌូនេស៊ី បានធ្វើឲ្យចំណង​មិត្តភាព រវាងប្រជាជនរបស់យើងកាន់តែរឹងមាំឡើងថែមទៀត។ មូលដ្ឋានគ្រឹះដ៏រឹងមាំបែបនេះ គឺចាំបាច់ណាស់ សម្រាប់ការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចតែម្ដង»។

ទីក្រុងតូក្យូ និងហ្សាការតា បានបង្វែរមកធ្វើពង្រឹងទំនាក់ទំនងកាន់តែប្រសើរឡើង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្រុមមន្ត្រីជប៉ុន បានលើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ប្រទេសឥណ្ឌូនេស៊ី និងទីតាំងយុទ្ធសាស្ត្រ ដែលនៅជិតផ្លូវដឹកជញ្ជូនសកល។

គួររំលឹកដែរថា ប្រទេសជប៉ុនធ្លាប់បានគ្រប់គ្រងប្រទេសឥណ្ឌូនេស៊ីអស់រយៈពេលជាង ៣ឆ្នាំ ចាប់ពីឆ្នាំ១៩៤២។ នៅពេលទីក្រុងតូក្យូ ព្រមចុះចាញ់ក្នុងសង្គ្រាមលោកលើកទី២ ការបះបោរដោយប្រដាប់អាវុធ​ប្រឆាំងនឹងការ​គ្រប់គ្រងរបស់ហូឡង់ និងការទាមទារឯករាជ្យភាពរបស់ប្រទេសឥណ្ឌូនេស៊ី កើតមានបន្ទាប់ពីនោះ។

នៅថ្ងៃអង្គារ ព្រះចៅអធិរាជ និងព្រះអគ្គមហេសី នឹងយាងទៅទីបញ្ចុះសពយោធា ក្នុងទីក្រុងហ្សាការតា ជាកន្លែង​ដែលអតីតទាហានជប៉ុន ២៨នាក់ បានស្នាក់នៅ និងប្រយុទ្ធក្នុងសង្គ្រាមទាមទារឯករាជ្យរបស់ឥណ្ឌូនេស៊ី (១៩៤៥-១៩៤៩) ត្រូវបានបញ្ចុះ៕,

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm