ម៉ិចសុីក ៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមគ្រួសារសាច់ញាតិបាត់ខ្លួនរាប់សិបនាក់ បានចូលរួមពិធីអធិស្ឋានក្នុងព្រះវិហារ Guadalupe Basilica ស្ថិតនៅទីក្រុង Mexico City ប្រទេសម៉ិកស៊ិក ដោយសង្ឃឹមថានឹងដឹងពីមូលហេតុនៃការបាត់ខ្លួនសាច់ញាតិរបស់ពួកគេ ។
ក្រុមគ្រួសារសាច់ញាតិដែលបាត់ខ្លួន បានស្តាប់ការលើកឡើងរបស់អង្គពិធីដែលធ្វើជាអធិបតីដោយលោកកាឌីណាល់ Carlos Aguilar Retes ហើយក្រោយមក ពួកគេបានជួបជាមួយក្រុមអ្នកតំណាងព្រះវិហារ ។
ក្រុមគ្រួសារដែលស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេ សង្ឃឹមថា ការជួបជុំធ្វើពិធីអធិស្ឋាននេះ នឹងជួយលើកកម្ពស់ការយល់ដឹងនៅក្នុងចំណោមប្រជាពលរដ្ឋម៉ិកស៊ិក និងក្រុមអាជ្ញាធរ ពីការស្វែងរកមនុស្សដែលបាត់ខ្លួននៅក្នុងប្រទេសមួយនេះ ដោយសារតែអំពើហិង្សា ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុមអាជ្ញាធរ បានចុះបញ្ជីផ្លូវការមនុស្សបាត់ខ្លួនជាង ១០ម៉ឺននាក់ ហើយចំនួនមនុស្សបាត់ខ្លួនបច្ចុប្បន្ន ត្រូវបានគេប៉ាន់ស្មានថាមានជាង ១១២.០០០នាក់ ។ ចំនួនកើនឡើងនេះ គឺដោយសារតែសង្រ្គាមរបស់លោកអតីតប្រធានាធិបតី Felipe Calderon លើក្រុមជួយដូរគ្រឿងញៀនដ៏មានអំណាចនៅក្នុងប្រទេសម៉ីកស៊ិក ៕

