
ញូវដែល្លី៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការពារជាតិវៀតណាមលោក Phan Van Giang( ផាន វ៉ាន់ ហ្សាង) បានជួបពិភាក្សាការងារជាមួយសមភាគីឥណ្ឌាលោក Rajnath Singh នៅក្នុងទីក្រុងញូវដែល្លី ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិ ។
លោក Phan Van Giang ដែលស្ថិតនៅក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅក្នុងប្រទេសឥណ្ឌា បានពិភាក្សាលើប្រធានបទជាច្រើនជាមួយលោក Singhពាក់ព័ន្ធនឹងផលប្រយោជន៍ទៅវិញទៅមកក្រោយរូបលោកចូលរួមពិធីស្វាគមន៍យ៉ាងកក់ក្តៅ និងបានដាក់កម្រងផ្កាគោរព្ធវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍សង្រ្គាមជាតិ ស្ថិតនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ។
ការចូលរួមរបស់ឥណ្ឌាជាមួយវៀតណាម មាននូវសារៈសំខាន់ខ្លាំង ពេលដែលប្រទេសមួយនេះ តែងតែរិះគន់ប្រទេសជិតខាងចិន ពាក់ព័ន្ធនឹងការអះអាងរបស់ពួកគេនៅសមុទ្រចិនខាងត្បូង៕

