ចិន ៖ នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីចិនលោក Li Qiang(លី ឈាង) បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសអាល្លឺម៉ង់ ជាទីដែលលោកទទួលបានការស្វាគមន៍ពីលោកប្រធានាធិបតី Frank-Walter Steinmeierនៅប្រាសាទ Schloss Bellevue (ស្លូស បែលវ្យូ) ស្ថិតក្នុងទីក្រុងប៊ែរឡាំង ។
អំឡុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីឡើងកាន់តំណែងនាយករដ្ឋមន្រ្តីចិនកាលពីខែមីនា លោក Liនឹងដឹកនាំគណៈប្រតិភូចិន សម្រាប់ការពិគ្រោះយោបល់អន្តររដ្ឋាភិបាលជាមួយអាល្លឺម៉ង់ ដែលកំណត់ធ្វើឡើងនៅថ្ងៃទី ២០ ខែមិថុនាខាងមុខនេះ ហើយនិងចូលរួមកិច្ចប្រជុំកំពូលកិច្ចព្រមព្រៀងហិរញ្ញវត្ថុសកលថ្មី ដែលនឹងរៀបចំឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមិថុនាខាងមុខនេះ ។
គួរឲ្យដឹងថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំរបស់អាល្លឺម៉ង់ ប៉ុន្តែពាក់ព័ន្ធនឹងទំនាក់ទំនងជាប់គាំងខ្លាំងជាងមុន ទីក្រុងប៊ែរឡាំង បាននិយាយនៅក្នុងការត្រួតពិនិត្យសន្តិសុខជាតិលើកដំបូងរបស់ខ្លួនដែលបានបញ្ចេញកាលពីថ្ងៃពុធថា ទីក្រុងប៉េកាំង គឺជាការគំរាមកំហែងកើនឡើង ៕

