មនុស្ស ៩នាក់ គ្រោងឡើងតុលាការក្រិក ជុំវិញការលិចទូក ខណៈប្រទេសប៉ាគីស្ថានប្រារព្ធថ្ងៃកាន់ទុក្ខ

2023/06/19 11:56:38 pm        30

ប៉ាគីស្ថាន ៖ មនុស្ស ៩នាក់ដែលជាប់សង្ស័យនឹងអំពើរត់ពន្ធមនុស្ស នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខ​តុលាការ​ក្រិកដែលត្រូវបានចោទប្រកាន់ថា បានបើកលិចទូកនេសាទ នៅម្ដុំឆ្នេរសមុទ្រនៃប្រទេសក្រិក កាលពីសប្តាហ៍មុន ដែលបណ្ដាលឲ្យមនុស្សរាប់រយនាក់បាត់ខ្លួន និងសន្មតថាស្លាប់ នៅក្នុងគ្រោះមហន្តរាយ​លិចទូកដ៏អាក្រក់​បំផុតមួយនៅសមុទ្រមេឌីទែរ៉ាណេ។

អាជ្ញាធរក្រិកបាននិយាយថា អ្នកស្លាប់មានចំនួន ៧៨នាក់ ហើយអ្នករួចរស់ជីវិតចំនួន១០៤នាក់ ដែលភាគច្រើន​មកពីប្រទេសស៊ីរី អាហ្វហ្គានីស្ថាន អេហ្ស៊ីប និងប៉ាគីស្ថាន ត្រូវបាននាំយកមកលើគោក បន្ទាប់ពីទូកដែលផ្ទុក​លើសចំណុះបានលិចប្រហែល ៥០ម៉ាយល៍ (៨០គីឡូម៉ែត្រ) ពីទីក្រុង Pylos ភាគខាងត្បូងនៃប្រទេសក្រិក កាលពីព្រឹកថ្ងៃពុធ ប៉ុន្មានថ្ងៃបន្ទាប់ពីទូកនេះ បានចេញដំណើរពីទីក្រុងកំពង់ផែ Tobruk ក្នុងប្រទេសលីប៊ី ឆ្ពោះទៅប្រទេសអ៊ីតាលី។

មនុស្សជាង ៥០០នាក់ ត្រូវបានជឿថា បាត់ខ្លួន ដោយក្នុងនោះរួមទាំងកុមារជាច្រើននាក់ផងដែរ ហើយក្រុមគ្រួសារសាច់​ញាតិនៅតែស្វះស្វែងរកព័ត៌មាន បន្ទាប់ពីទូកបានលិចនៅក្នុងផ្នែកដែលមានទឹកជ្រៅបំផុតនៃសមុទ្រមេឌីទែរ៉ាណេ។

បន្ទាប់ពីមានលេចឭព័ត៌មានថា ប្រជាជនប៉ាគីស្ថានរាប់សិបនាក់ ស្ថិតក្នុងចំណោមអ្នកនៅលើទូកនេសាទនោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានចេញបញ្ជាឲ្យមានបង្ក្រាបភ្លាមៗលើភ្នាក់ងារ ដែលពាក់ព័ន្ធនឹងអំពើរត់ពន្ធមនុស្ស ដោយលោកប្រាប់ថា ជនទាំងនោះ ត្រូវតែទទួលទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ។ លោក Sharif បាននិយាយ នៅថ្ងៃចន្ទ (ទី១៩ ខែមិថុនា) នេះថា នឹងមានថ្ងៃកាន់ទុក្ខ ក្នុងប្រទេសប៉ាគីស្ថាន ដោយទង់ជាតិ ត្រូវបង្ហូតនៅពាក់កណ្តាលដង។ នៅមុននេះ លោកធ្លាប់បាននិយាយថា ស្ថានទូតប៉ាគីស្ថាន ប្រចាំនៅក្រុងអាតែន ប្រទេសក្រិក បានកំណត់អត្តសញ្ញាណជនជាតិរបស់ខ្លួនចំនួន១២នាក់ ដែលត្រូវបានជួយសង្គ្រោះ ដោយឆ្មាំល្បាតឆ្នេរ។

មិនមានព័ត៌មានផ្លូវការណាមួយដែលថា តើមានជនជាតិប៉ាគីស្ថានប៉ុន្មាននាក់នៅលើទូកនោះ តើមានមនុស្ស​ប៉ុន្មាននាក់នៅរស់រានមានជីវិត និងចំនួនប៉ុន្មាននាក់បានស្លាប់នោះទេ តែគេជឿថា សរុបអាចមានច្រើនជាង ២០០នាក់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm