ឯកឧត្ដម សៅ សារឿន៖ ប្រជាពលរដ្ឋត្រូវត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៣កក្កដាឱ្យបានគ្រប់គ្នា​

2023/06/20 12:04:09 am        166

ភ្នំពេញ៖​ ឯកឧត្តម សៅ សារឿន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ស្រុក​វ៉ារិន ​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ឃុំ​វ៉ារិន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ត្រៀមខ្លួន ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែកក្កដា​មុខ​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​អនុវត្ត​សិទ្ធិ​ពលរដ្ឋ​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ស្រលាញ់ ។​

​ឯកឧត្តម ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​វ៉ារិន​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ចំនួន ​៤៥៧នាក់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ឃុំវ៉ារិន ខេត្តសៀមរាប នា​ចុង​សប្តាហ៍​កន្លងទៅនេះ ។​

​ឯកឧត្តម បាន​សំដែង​នូវ​ការអបអរសាទរ ចំពោះ​សមាជិក​ថ្មី របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៤៧៥​នាក់ ដោយបាន​ផ្ដាំផ្ញើ​ត្រូវមាន​បេះដូង​ស្មោះត្រង់​ចំពោះ​បក្ស ស្មោះត្រង់​ជាតិ ស្មោះត្រង់​ប្រជាជន និង​ធ្វើយ៉ាងណា​ខិតខំ​រៀនសូត្រ ជួយ​សង្គម ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​បញ្ញាជន ដើម្បី​ចូលរួម​អនុវត្ត​គ្រប់​សកម្មភាព​អភិវឌ្ឍ ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​ទៅមុខ ពិសេស​ផ្សព្វផ្សាយ​ដល់​យុវជន​យុវតី​ទាំងអស់​ដែលជា​មិត្តភក្តិ​របស់ខ្លួន និង​បងប្អូន​សាច់ញាតិ​ឲ្យ​យល់​ពី​តម្លៃ​នៃ​សុខសន្តិភាព ព្រមទាំង​ដឹងគុណ​ដល់ សម្ដេច​តេ​ជោ ហ៊ុន សែន ដែលជា​មគ្គុទ្ទេសក៍​ឯក​ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន និង​ជា​អ្នក​បង្រួបបង្រួម​ជាតិ​ពី​សង្គ្រាម​ឲ្យ​ស្គាល់​តែ​សន្តិភាព និង​ការអភិវឌ្ឍ​​រីកចំរើន ។​

​ជាមួយគ្នានេះ​ឯកឧត្តម សៅ សារឿន បន្តថា ក្នុង​រយៈពេល​ជាង ​៤០​ឆ្នាំ​មកនេះ ក្រោម​ម្លប់​ស​និ្ត​ភាព​ពេញលេញ និង​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ប្រជាពលរដ្ឋ​ពិតជា មាន​មោទនភាព​យ៉ាង​ក្រៃលែង​ចំពោះ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​ឥត​គណនា ដែល​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើងទាំងអស់គ្នា ក្នុងការ​ស្តារ ​និង​កសាង​ប្រទេសជាតិ​មួយ​ដែល​ត្រូវ​បំផ្លិចបំផ្លាញ ​ញាំញី ​ដោយសារ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​អស់​ច្រើន​ទស្សវត្សរ៍ ឱ្យ​ក្លាយជា​ទឹកដី​មួយ ដែល​ពោរពេញ ដោយ​សុខសន្តិភាព ស្ថិរភាព និង​មានការ​រីកចម្រើន​ឥតឈប់ឈរ និង​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ស្វាហាប់​ឆ្ពោះទៅកាន់​អនាគត​ដ៏​រុងរឿង​។

កម្ពុជា​មិន​ដែលមាន​សន្តិភាព​ទេ ប៉ុន្តែ​មកដល់​សម័យ​តេ​ជោ​សែន គឺ​កម្ពុ​ជាមាន​ឯកភាព​ជាតិ​ទឹកដី ក្រោម​ដំបូល​តែមួយ គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​រូបលោក បាន យក ជីវិត​ធ្វើជា​ដើមទុន​តាមរយៈ​អនុវត្ត គោលនយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​កម្ពុជា​តាំងពី​បាត​ដៃទទេ​រហូតដល់​ប្រទេស មាន​សុខសន្តិភាព មានការ​ឯកភាព​ជាតិ និង​បន្តដំណើរ​ឆ្ពោះទៅកាន់​ការអភិវឌ្ឍន៍ ការរីកចម្រើន​។​

​ឯកឧត្តម​បានលើកឡើង​បន្តថា “​យើង​ត្រូវ​ចាំ​ថា សន្តិភាព​និង​ការអភិវឌ្ឍ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​។ សន្តិភាព​បង្កើត​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​។ ដោយសារ​សន្តិភាព​ពេញលេញ​នេះហើយ ទើប​ធ្វើឱ្យ​ប្រទេសជាតិ​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

ដូច្នេះ​មន្ត្រី​មូលដ្ឋាន​ក៏ដូចជា កម្លាំង​យុវជន​ទាំងអស់គ្នា ត្រូវតែ​បន្ត​អនុវត្ត​និង​ផ្សព្វផ្សាយ​ពី​ទង្វើ​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​រឹតតែ​ខ្លាំង​ឡើង ហើយ​ខ្លួនឯង​ផ្ទាល់​ក៏ត្រូវ​តែ​ធ្វើ​ល្អ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​រឹតតែ​ល្អ​ហើយ​ត្រៀមខ្លួន​ទៅ​បោះឆ្នោត​ជ្រើសតាំង តំ​ណា ង រាស្ត្រ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ឱ្យបាន​គ្រប់ៗ​គ្នា​៕ អត្ថបទ​៖ មុត សុទ្ធ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm