ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​ស្ដីពី​វិបត្តិ​មជ្ឈិមបូព៌ា​

2021/05/12 10:03:40 pm        295

​UN៖ ប្រភព​នានា​ពី​អ្នកការទូត​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​រៀបចំ​ជំនួប​បន្ទាន់​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ជុំវិញ​ភាព​រំជើបរំជួល​ដ៏​ខ្លាំងក្លា​កំពុង​ផ្ទុះឡើង​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន ដែល​ជា​សម័យប្រជុំ​លើក​ទី​២ ​របស់​ខ្លួន​ក្នុង​រយៈពេល ​៣​ថ្ងៃ​។​

​កិច្ចប្រជុំ​បិទទ្វារ​នេះធ្វើឡើង​តប​តាម​សំណើ​ របស់​ប្រទេស​ទុយ​នី​ស៊ី ន័​រ​វែ​ស និង​ចិន។ ជំនួប​លើក​ដំបូង​ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ច័ន្ទ​ បាន​បញ្ចប់​ទៅ​ដោយ​ពុំ​មាន​សេចក្ដីថ្លែងការណ៍​រួម ដោយ​សហរដ្ឋ​អាមេរិក​បា​ន​បង្ហាញ​ជំហរ​ស្ទាក់ស្ទើរ​ ក្នុង​ការ​ទទួលយក​សេចក្ដីថ្លែងការណ៍​ព្រៀង​ ដែល​បាន​ជំទាស់​ដោយ​ប្រទេស​ន័​រ​វែ​ស​នៅ​ត្រង់​ចំណុច​នេះ​។​ ​អត្ថបទ​ដែល​សារព័ត៌​មាន AFP ទទួល​បាន នឹង​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​សកម្មភាព​ សាងសង់​តំបន់​លំនៅ​ឋាន ការ​វាយកម្ទេច​សំណង់ និង​ការ​បណ្ដេញ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន រួម​ទាំង​នៅ​ក្នុង​ទីក្រុង Jerusalem​ ខាងកើត​ផង​ដែរ​។​

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​សមាជិក​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏បាន​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ ចំពោះ​ភាព​តានតឹង និង​អំពើ​ហិង្សា​ចេះតែ​រីក​ធំ​នៅ​ក្នុង​តំបន់​គ្រប់​គ្រងដោយ​អ៊ីស្រាអែល West Bank និង​ទីក្រុង Jerusalem ខាងកើត​ ដែល​អ៊ីស្រាអែល​​បាន​បញ្ចូល​ជា​ឧប​សម្ព័ន្ធ និង​ចាត់ទុកជា​ផ្នែក​នៃ​រដ្ឋធានី​របស់​ខ្លួន​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm